បច្ចុប្បន្ននេះទីផ្សារដោះកីឡាករក្នុងតំបន់អឺរ៉ុប នៅតែបន្តជាហូរហែល ស្របពេលដែលមានកីឡាករជាច្រើនបានសម្រេចចិត្តចាក់ចេញពីក្លិបចាស់ ដើម្បីផ្លាស់ទៅកាន់ក្លិបថ្មី ចំណែកឯកីឡាការជាច្រើនរូបទៀតក៏នៅតែបន្តរួមរស់ជាមួយក្លិបដើមដដែលបើទោះបីជាមានការ មានការចង់បានពីសំណាក់ម្ចាស់ក្លិបផ្សេងទៀតក៏ដោយ។

បើនិយាយាអំពីគុណផលរបស់កីឡាករនីមួយៗ មានលក្ខណៈខុសៗគ្នាច្រើន ទាំងកម្លាំង តួនាទី បូករួមទាំងភាពលេចធ្លោដែលពួកគេមាន ទើបធ្វើឱ្យតម្លៃខ្លួនរបស់គេកើនឡើងជាដើម។
ដូចនេះសារព័ត៌មានត្រយង សូមណែនាំកីឡារចំនួន ១០រូបដែលមានតួនាទីជាខ្សែបម្រើដូចៗគ្នា ហើយមានតម្លៃខ្លួនខ្ពស់ជាងគេ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣៖
១. កីឡាករ Jude Bellingham ជនជាតិអង់គ្លេល បច្ចុប្បន្នជាកីឡាកររបស់ក្លិប Borussia Dortmund ដែលមានតម្លៃខ្លួនរហូតដល់ ១២០ផោន ស្មើនិង ១៣០ លានដុល្លារ។

២. កីឡាករ Jamal Musiala ជនជាតិអាល្លឺម៉ង់ កាត់អង់គ្លេល បច្ចុប្បន្នជាកីឡាកររបស់ក្លិប Bayern Munich ដែលមានតម្លៃខ្លួនរហូតដល់ ១១០ផោន ស្មើនិង ១២០លានដុល្លារ។
:focal(1326x296:1328x294)/origin-imgresizer.eurosport.com/2022/09/28/3461686-70618888-2560-1440.jpg)
៣. កីឡាករ Pedri ជនជាតិអេស៉្បាញ បច្ចុប្បន្នជាកីឡាកររបស់ក្លិប FC Barcelona ដែលមានតម្លៃខ្លួនរហូតដល់ ១០០ផោន ស្មើនិង ១០៩លានដុល្លារ។

៤. កីឡាករ Federico Valverde ជនជាតិអ៊ុយរូហ្គាយ បច្ចុប្បន្នជាកីឡាកររបស់ក្លិប Real Madrid ដែលមានតម្លៃខ្លួនរហូតដល់ ១០០ផោន ស្មើនិង ១០៩លានដុល្លារ។

៥. កីឡាករ Gavi ជនជាតិអេស៉្បាញ បច្ចុប្បន្នជាកីឡាកររបស់ក្លិប FC Barcelona ដែលមានតម្លៃខ្លួនរហូតដល់ ៩០ផោន ស្មើនិង ១០៨លានដុល្លារ។

៦. កីឡាករ Declan Rice ជនជាតិអង់គ្លេល បច្ចុប្បន្នជាកីឡាកររបស់ក្លិប West Ham United ដែលមានតម្លៃខ្លួនរហូតដល់ ៩០ផោន ស្មើនិង ១០៨លានដុល្លារ។

៧. កីឡាករ Martin Ødegaard ជនជាតិន័រវេស បច្ចុប្បន្នជាកីឡាកររបស់ក្លិប Arsenal ដែលមានតម្លៃខ្លួនរហូតដល់ ៩០ផោន ស្មើនិង ១០៨លានដុល្លារ។

៨. កីឡាករ Rodri ជនជាតិអេស៉្បាញ បច្ចុប្បន្នជាកីឡាកររបស់ក្លិប Manchester City ដែលមានតម្លៃខ្លួនរហូតដល់ ៩០ផោន ស្មើនិង ១០៨លានដុល្លារ។

៩. កីឡាករ Florian Wirtz ជនជាតិអាល្លឺម៉ង់ បច្ចុប្បន្នជាកីឡាកររបស់ក្លិប Bayer Leverkusen ដែលមានតម្លៃខ្លួនរហូតដល់ ៨៥ផោន ស្មើនិង ៩២លានដុល្លារ។

១០. កីឡាករ Eduardo Camavinga ជនជាតិបារាំង បច្ចុប្បន្នជាកីឡាកររបស់ក្លិប Real Madrid ដែលមានតម្លៃខ្លួនរហូតដល់ ៨៥ផោន ស្មើនិង ៩២លានដុល្លារ។


