បន្ទាយមានជ័យ៖ សិស្សសាលា៤នាក់​ ជិះម៉ូតូឌុបគ្នាវ៉ារថយន្តដឹកទឹកបុកម៉ូតូកម្មករសំណង់ពេញទំហឹងបណ្តាលស្លាប់ម្នាក់និងរបួស៤នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នៅតាមផ្លូវចុងស្រល់ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានប្រាប់ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយមានយុវជនជាសិស្សសាលាចំនួន៤នាក់ជិះម៉ូតូ១គ្រឿងម៉ាកហ៊្សូម័រអ៊ិច បើកបរពីទិសដៅកើតទៅលិចបើកក្នុងល្បឿនលឿនបានឡើងវ៉ារថយន្តដឹកទឹកទៅបុកយុវជនម្នាក់ជាកម្មករសំណង់ដែលកំពុងជិៈម៉ូតូម៉ាកស៊ុយសូគីស្មាក់ បញ្ច្រាស់ទិសគ្នាបណ្តាលស្លាប់កម្មករសំណង់ម្នាក់នៅនឹងកន្លែង ហើយសិស្ស៤នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

ក្រោយកើតហេតុ មន្ត្រីនគរបាលចរាចរណ៍បានធ្វើការវាស់វែងនាំយកម៉ូតូ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណតាមប្រពៃណី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.