សិល្បៈជាតិ៖ ថ្មីៗនេះ ​អ្នកនិពន្ធ ​យូ សុភា​ បាន​ប្រកាស​ដំណឹងល្អ​សម្រាប់អ្នក​ដែលមាន​ឧបនិស្ស័យ​ស្រឡាញ់​ការ​តាក់តែង​និពន្ធ​ដូចជា ​ប្រលោមលោកវែងខ្លី​ និង​អត្ថបទភាពយន្ត​វែងខ្លី​ លោក​នឹង​បង្រៀន​ពី​សិល្ប៍​វិធីនិពន្ធ​ដោយ​ឥតគិតថ្លៃ​តាមរយៈ​បណ្ដាញសង្គម​យូធូប​។​

ឱកាសនេះគេមើលឃើញថា​ គឺជាការពង្រីកវិសាលភាព​ និងលើកកម្ពស់ដល់ការនិពន្ធ​ ការអាន ​អក្សរសាស្ត្រខ្មែរ​ ឱ្យ​កាន់​តែ​មាន​ភាពទូលំទូលាយបន្ថែម​មួយ​កម្រិត​ទៀត​។ យ៉ាងណាមិញ​ ក៏មានមតិមួយ​ចំនួនលើកឡើងថា​ វិស័យ​តែងនិពន្ធនៅកម្ពុជា​សព្វថ្ងៃនេះ ​គឺនៅមាន​​កម្រិតនៅឡើយ​ ដែល​តម្រូវឱ្យអ្នកនិពន្ធ​ពង្រឹងគុណភាព​តែងនិពន្ធ​បន្ថែម​ទៀត​។ ​ហើយការផុសផុល​ក្នុង​វិស័យតែងនិពន្ធ​ គឺ​បានផ្តល់ផល​ប្រយោជន៍ច្រើន​សម្រាប់កូន​​ខ្មែរ​បានរៀន​សូត្រ​បន្ថែម​ផង​ដែរ​។​

អ្នកនិពន្ធ យូ សុភា បានលើកឡើងថា ៖ «ខ្ញុំសូមផ្តល់ជូនជាពិសេសចំពោះសិស្ស និស្សិត និង ​សាធារណៈជន​ទាំងឡាយ​ដែល​មាន​និស្ស័យ​ខាងតែងនិពន្ធ ​ហើយ​ចង់​ឈ្វេង​យល់ពីរបៀបនៃការសរសេរ​អត្ថបទប្រលោមលោក​ខ្នាតខ្លី ខ្នាតវែង អត្ថបទភាពយន្តខ្នាតខ្លី ខ្នាតវែង។ ខ្ញុំ​បាទ​ចូល​រួមចែករំលែកដោយរីករាយ​ និង​ដោយ​ក្តីស្រលាញ់​រាប់​អាន​ក្នុងនាមជាជនរួម​លោក​ជា​មួយគ្នា​។ សូមអរគុណ ​! ​សូមទស្សនា​ដោយរីករាយ​ !»

សូមចុចត្រង់នេះ៖

Share.