ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនឯកជន បានបាត់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត បើកបុកម៉ូតូជនរងគ្រោះច្រាសទិសគ្នា ហើយរថយន្តបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រភូមិធម្មត្រៃយ៍ សង្កាត់ព្រស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ផាត់ សេងហោ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅស្ថិតនៅភូមិទ្រង់ភូមិ ឃុំព្រៃផ្ដាំ ស្រុកអង្គរបូរី ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1AA-6265 ជាមធ្យោបាយ ។

This image has an empty alt attribute; its file name is image-787.png

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូតាមផ្លូវ៣០ម៉ែត្រពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បើកពីកើតទៅលិច មិនប្រកាន់ស្តាំ បុកបណ្តាលឲ្យស្លាប់ ពេលដែលរថយន្តគ្លីនិកឯកជន គង្គរ ដឹកយកទៅ រីឯរថយន្តបង្ក ក្រោយបុកភ្លាមបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ ក្រុមគ្រួសារដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯខេត្តតាកែវ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.