ក្រុមកីឡាចំបាប់ U-17 កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើក​ឆាកការប្រកួត ជ្រើស​រើស​ជើង​ឯក​យុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ថ្ងៃទិ២៨ មិថុនា នៅប្រទេសថៃ។


មេដាយ​ដណ្ដើម​បាន​ រួមមាន៖

  • មេដាយ​ប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើ ទម្ងន់ ៤៥គីឡូក្រាម
  • មេដាយ​ប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាករ កីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម មេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន ទម្ងន់ ៥៣គីឡូក្រាម

ខណ:ក្រុមកីឡាចំបាប់កម្ពុជា នៅសល់ការប្រកួតអាយុក្រោម ២០ឆ្នាំទៀត ដែល​នឹង​ធ្វើការ​ប្រកួត​នាថ្ងៃ​ទី២៩ ខែមិថុនាស្អែក។

រំលឹកថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ កីឡាករិនីចំនួន ០៩រូប ក្នុងនោះកីឡាការិនី ០៤រូប មកពីក្រសួងមហាផ្ទៃ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើសជើងឯកយុវជនអាស៊ី-អាគ្នេយ៍ ឆ្នាំ២០២៣ អាយុក្រោម១៧ឆ្នាំ និងក្រោម២០ឆ្នាំ នៅព្រះរាជាណាចក្រថៃ កាល​ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) នាខេត្ត Phetchabun៕

Share.