ពានរង្វាន់ SAFF Champion 2023 ដែលប្រទេសឥណ្ឌា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមាន៨ក្រុមចូលរួមប្រកួតប្រជែង បែងចែកជា២ពូល ឥលូវនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្នុងនោះមានក្រុមជម្រើសជាតិបង់ក្លាដែស ដែលទើបយកឈ្នះកម្ពុជា ១-០ ក្នុងជំនួបមិត្តភាព នៅពហុកីឡដ្ឋានជាតិ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ថ្ងៃទី១ ខែកក្កដា គុយវ៉ែត v បង់ក្លាដែស នៅកីឡដ្ឋាន Sree Kanteerava, Bangalore
ថ្ងៃទី១ ខែកក្កដា​ លីបង់ v ឥណ្ឌា នៅកីឡដ្ឋាន Sree Kanteerava, Bangalore

ពានរង្វាន់ SAFF Champion 2023 ចាប់​ផ្តើមប្រកួតតាំងពីថ្ងៃទី២១ ខែមិថុនា រហូតដល់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមចំនួន៨ចូលរួម បែងចែកជា២ពូល នៅកីឡដ្ឋាន Sree Kanteerava។​

ពូល A
1.គូវែត មាន៧ពិន្ទុ
2.ឥណ្ឌា មាន៧ពិន្ទុ
3.នេប៉ាល់ មាន៣ពិន្ទុ
4.ប៉ាគីស្ថាន គ្មានពិន្ទុ។

ពូល B
1.លីបង់ មាន៩ពិន្ទុ
2.បង់ក្លាដែស មាន៦ពិន្ទុ
3.ម៉ាល់ឌីវ មាន៣ពិន្ទុ
4.ប៊ូតាន់ គ្មានពិន្ទុ៕

Share.