ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីមេលាម៉ោង ០៥:០០នាទីព្រឹករហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់។

ការផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រ ភ្នំពេញនេះ ដោយគណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានិងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទីព្រឹក នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

អាស្រ័យដូចបានជូនដំណឹងនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមិនចាំបាច់ ពុំគួរធ្វើដំណើរជុំវិញទីតាំងប្រារព្ធពិធីឡើយ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីខាងលើនេះ នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ និងតំបន់ជុំវិញព្រោះវាអាចមានចរាចរមមាញឹកជាខ្លាំង៕

អត្ថបទ៖ តាតុងសែនជ័យ

