សម្តេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានណែនាំឲ្យក្រុមការងារគ្រប់គ្រងហ្វេសប៊ុករបស់សម្តេច ជូនដំណឹងទៅក្រុមហ៊ុនហ្វេសប៊ុកឲ្យលុបឈ្មោះគណនីហ្វេសប៊ុករបស់សម្តេចចេញ បន្ទាប់ពីសម្តេចបានប្រកាស ជាសាធារណៈថា សម្តេចលែងបន្តប្រើប្រាស់ហ្វេសប៊ុកដែលមានអ្នកLike ជាង១៤លាននាក់នោះ។
បើតាមសម្តេចតេជោ ការសម្រេចឈប់ប្រើហ្វេសប៊ុកនេះដោយសារតែ បណ្តាញសង្គមមួយនេះមិនមានសុវត្ថិភាពនិងមិនអាចចែកចាយព័ត៌មានបានទូលំទូលាយ។
ការប្រកាសរបស់សម្តេចតេជោនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបន្តចុះជួបកម្មករកម្មការិនីនៅក្នុងខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣នេះ។
សម្តេចប្រកាសថា ចាប់ពីពេលនេះតទោ សម្តេចងាកមកផ្សាយផ្ទាល់ព័ត៌មានតាមបណ្តាញតេឡេក្រាម យូធូបនិងTik Tok ជំនួសឲ្យហ្វេសប៊ុកវិញ៕




