ភ្នំពេញ៖ រថយន្តសណ្ដោងដឹកទំនិញធុនធំ បេីកលឿនជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវ ពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង និងបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះនាវេលាម៉ោង ២ និង ៤០ នាទី រំលងអធ្រាត ឈានចូលថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែងនិងផ្លូវ ២១៧ ត្រង់ចំណុចស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡេីយទេ ។ ចំណែកបុរសម្នាក់រងរបួសធ្ងន់មានឈ្មោះ សា សំ អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រងរបួសធ្ងន់ធ្ងរ ។

បេីតាមប្រភពព័ត៍មាន បានឲ្យដឹងថា មុនកើតហេតុគេបានឃេីញ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6426 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពី កេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ចំណុចស្តុបបាគូ បានឆ្លងផ្លូវ មិនទាន់និងផុតផង ស្រាប់តែមានរថយន្តសណ្ដោងដឹកទំនិញធុនធំមួយគ្រឿង មិនចាំម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 4A-9207 បេីកបរក្នុងល្បឿនលឿន ទិសដៅពីជេីងទៅត្បូង បានជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែងកេីតហេតុ ចំណែកឯ បុរសម្នាក់ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ តែសភាពធ្ងន់ពេក បានដឹកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯរថយន្តបង្ករ មិនបានឈប់ទេ បានបន្ថែមល្បឿនបេីករត់ទៅតាមផ្លូវជាតិលេខ២ បាត់ស្រមោល ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាង ជំនាញចរាចរណ៍ ឲ្យចុះមកធ្វេីការវាស់វែង និងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវបន្តតាមនិតិវិធី ។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច ដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំស្រាវជ្រាវស្វែងរកសាច់ញាតិយកទៅធ្វេីបុណ្យ តាមប្រពៃណី ៕


អត្ថបទ៖ទូច វិច្ឆិកា

