សិល្បៈ​ជាតិ​៖ មហាជន​និង​អ្នក​គាំទ្រ​តារា​ចម្រៀង​ យឿន សូត​អនុស្សាវរីយ៍​​ មាន​ការ​ភ្ញាក់​ផ្អើល​បន្តិច​ដែរ​ នៅពេល​ទទួល​បាន​ដំណឹង​ថា​អ្នក​ចម្រៀង​រូប​នេះ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​នឹង​ផលិត​កម្ម​ សាន់ដេ ដែល​ជា​ទ្រនំ​ចាស់​ធ្លាប់​រួម​រស់​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ និង​បាន​ជួយ​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​លោក​ល្បីល្បាញ​ក្នុង​រង្វង់​សិល្បៈ​។ យ៉ាង​ណា​មិញ​ដំណឹង​​ចែក​ផ្លូវ​គ្នា​​របស់​តារា​ចម្រៀង​​វ័យ​ក្មេង​រូប​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាន​ព្យាករណ៍​ទុក​ថា​ ផលិតកម្ម​យក្ស​២​ អាច​នឹង​ក្លាយ​ជា​ទ្រនំ​ថ្មី​របស់​លោក​។

No photo description available.

សូមអាន៖ យឿន​ សូត​អនុស្សវរីយ៍​ ប្រកាស​ចាក​ចេញ​ពី​ផលិតកម្ម​ សាន់ដេ​

យោង​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ ​លោក​ អនុស្សាវរីយ៍​ ​ការ​​បញ្ចប់​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម​សាន់​ដេ​ និង​ព្រម​ព្រៀង​ចែក​ផ្លូវ​​គ្នា​​លើក​នេះ​គឺ​ធ្វើ​​ដោយ​ពេញ​ចិត្ត​រៀងខ្លួន​ ​ខណៈ​ដែល​ម្ចាស់​បទ​ «មួយ​កំប៉ុង​ពីរ​កំប៉ុង​» ​អះអាង​ថា​ខ្លួន​គ្មាន​ថ្ងៃ​​ភ្លេច​អរគុណ​អ្នក​មាន​គុណ​ចាស់​ (​ផលិតកម្ម​សាន់ដេ) ​ដែល​បាន​​ជួយ​ដុសខាត់​ និង​ជ្រោមជ្រែង​ខ្លួន​នា​ពេល​កន្លង​មក​ ដោយភាព​កក់ក្ដៅ​​នោះ​ឡើយ​។

This image has an empty alt attribute; its file name is Screenshot-2023-06-30-225607.png

មែនទែន​​ទៅ​ការ​ចាកចេញ​ពី​ផលិតកម្ម​សាន់ដេ​ របស់​តារា​ចម្រៀង​រូប​នេះ​ ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​និង​កំពុង​តាមដាន​ចង់​ដឹង​ថា​តើ​ផលិតកម្ម​ថ្មី​ណាមួយ​​​​​​ដែល​នឹង​ក្លាយ​ជា​ទ្រនំ​ថ្មី​របស់​តារា​ចម្រៀង​សំនៀង​ធ្ងន់​រូប​នេះ?​

ថ្វី​ត្បិត​មិន​ទាន់​មាន​ការ​បញ្ជាក់​ណាមួយ​ចេញ​ពី​មាត់​របស់​តារា​ចម្រៀង​ យឿន សូត​អនុស្សាវរីយ៍ ថា​តើ​ផលិតកម្ម​មួយ​ណា​ដែល​​នឹង​ក្លាយ​ជា​ផលិតកម្ម​ថ្មី​របស់​ខ្លួន ប៉ុន្តែ​អ្នក​គាំទ្រ​បាន​ព្យាករណ៍​ថា​ផលិតកម្ម​២​ដែល​មាន​សិទ្ធិ​ក្លាយ​ជា​ទ្រនំ​ថ្មី​របស់​លោក​អាច​ជា​ផលិតកម្ម​ កាឡាក់ស៊ី ​ដោយ​យោង​ថា​លោក​​អាច​ នឹង​ចូលរួម​ក្នុង​ផលិតកម្ម​នេះ​តាម​រៀម​ច្បង​ វង្ស ថាណាន់​ ព្រោះ​នៅ​ក្រោម​ផុស​របស់​អនុស្សាវរីយ៍​ ដែល​លោក​ វង្ស ថាណាន់​ ចូលទៅ​ Comment មាន​អ្នក​បាន​លើក​ឡើង​ថា​៖ « វង្ស ថាណាន់ Vong Thanan  អានុស្សាវរីយ៍​ បែប​ចង់​នៅ​ជុំ​បង​ ​ថាណាន់​ ​ហើយ​មើល​ទៅ​» ​ហើយ​គេ​ឃើញ​ថា​ វង្ស ថាណាន់​ ​បាន​ឆ្លើយ​តប​ដោយ​ Sticker បេះដូង​ ទោះ​ម្ចាស់​ខ្លួន​​មិន​បាន​​ឆ្លើយតប​ឱ្យ​បាន​ជាក់លាក់​​ក្ដី​ ប៉ុន្តែ​រូប​ភាព​នៃ​ការ​ឆ្លើយតប​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​មាន​ជំនឿ​ថា​ អនុស្សារវីយ៍​ ប្រហែល​ជា​នឹង​ក្លាយ​ជា​តារា​ចម្រៀង​ថ្មី​ ក្នុង​ផលិតកម្ម​ Galaxy Navatraដែល​ប្រមូល​ផ្ដុំ​ដោយ​ អ្នក​ឧកញ៉ា និង​ ឧកញ៉ា។ ​។ ចំណែក​អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​បាន​ចូលរួម​បញ្ចេញ​មតិ​ដែរ​រថា​៖ «​អាយដល​ទៅ​កាឡាក់​ស៊ី ​90%​នាក់​ណា​គិត​ដូច​ខ្ញុំ​ខ្លះ​» «បើ​តាម​ខ្ញុំ​ស្មាន​កន្លង​មក​នេះ​ idol ​ប្រាកដ​ជា​ទៅ​រួមរស់​ជាមួយ​គ្រួសារ​ Galaxy Navatra ​ហើយ​» «ច្បាស់ណាស់​អាដល​ ​ប្រាកដ​ជា​ចូល​ ​Galaxy Navatra »។​

ទោះ​ជា​​មាន​ធ្លាយ​តម្រុយ​ខាង​លើ​ ប៉ុន្តែ​បើ​ងាក​មក​ចាប់​អារម្មណ៍​ហ្វេន​មួយ​ក្រុម​ទៀត បែរ​ជា​មិន​គាំទ្រ​ឱ្យ​តារា​ចម្រៀង​ទើប​ផុត​កុង​ត្រាពី​ផលិតកម្ម​សាន់ដេ​រូប​នេះ​បោះ​ជំហាន​ចូល​ផលិតកម្ម​កាឡាក់ស៊ី​នោះ​ឡើយ​ ដោយ​អ្នក​ទាំង​នោះ​បាន​បញ្ចេញ​មតិ​រៀង​ខ្លួន​ចង់​ឱ្យ​លោក​ជ្រើសរើស​ចូល​ផលិតកម្ម​ ហង្សមាស​ ​យ៉ាង​ដូច្នេះ៖ «ហង្សមាស​ ​welcome​ កុំ​ចូល​ផលិតកម្ម​មួយ​នោះ​» «​ចូល​ផលិតកម្ម​ហង្សមាស​ទៅ​»​ និង​ ​«​ហង្សមាស​ ល្អ​បំផុត​បន្ទាប់​ពី​សាន់ដេ​»

បើ​មើល​លើ​ភាព​ជាក់ស្ដែង​ លោក​ យឿន សូត​អនុស្សាវរីយ៍ ​ទើប​តែ​ទម្លាយ​ពី​ការ​បញ្ចប់​កុងត្រា​របស់​ខ្លួន​ជាមួយ​នឹង​ផលិតកម្ម​ចាស់​ប៉ុណ្ណោះ​ ​លោក​មិន​ទាន់​បាន​បង្ហើប​ឱ្យ​ច្បាស់​នោះ​ទេ​ថា​តើ​លោក​នឹង​ចូលរួម​រស់​ជាមួយ​នឹង​ផលិតកម្ម​ណាមួយ​ទៀត​ ប៉ុន្តែ​ការ​ព្យាករណ៍​ខាង​លើ​នេះ​ គឺ​ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​លោក​បាន​ចេញ​មក​បង្ហាញ​ពី​​មតិ​យោបល់​និង​ការ​យល់​ឃើញ​របស់​ពួក​គាត់​ប៉ុណ្ណោះ​។ ដូច្នេះ​ចម្លើយ​ពិត​បែប​ណា​​​មាន​តែ​រង់​ចាំ​មើល​ជា​បន្ត​ទៀត​ថា​ តើ​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ​រូប​នេះ​ពិត​ជា​ចូល​រួម​ក្នុង​គ្រួសារ​ផលិតកម្ម​ Galaxy Navatra ឬ​មួយ​ក៏​ចូល​ជ្រក​ក្រោម​ផលិតកម្ម ហង្សមាស និង​រស្មីហង្សមាស​ទៅតាម​ការ​ព្យាករណ៍ ឬ​ជ្រើស​រើស​ផលិតកម្ម​ថ្មី​ណា​មួយ​ដែល​អ្នក​គាំទ្រ​នឹក​ស្មាន​មិន​ដល់​ក៏​ថា​បាន​​ ព្រោះ​នៅ​មាន​ផលិតកម្ម​ជា​ច្រើន​ទៀត​ មិន​មែន​តែ​ផលិតកម្ម​២​ខាង​លើ​នេះ​ទេ​ដែល​មាន​សក្ដានុពល​និង​កំពុង​​ក្ដោបក្ដាប់​​ចំណែក​ទីផ្សារ​ចម្រៀង ​ក្នុង​ស្រុក​៕

No photo description available.

សូមទស្សនាវីដេអូ៖

Share.