ព្រះសីហនុ៖ បុរសអនាថាម្នាក់ដេកស្លា.ប់ក្បែរគៀនរបងផ្ទះប្រជាពលរដ្ឋតាមចិញ្ចើមផ្លូវនៅនៅជិតផ្សារចិន នាវេលាម៉ោង 4 ជាង ថ្ងៃទី 29 ខែមិថុនាឆ្នាំ 2023ស្ថិតក្នុងសង្កាត់លេខ 4 ក្រុង និង ខេត្តព្រះសីហនុ។

ជុំវិញករណីបុរសម្នាក់ស្លា.ប់ខាងលើយោងតាមប្រភពជាពលរដ្ឋនៅជិតទីនិងអ្នកធ្វើដំណើរឆ្លងកាត់បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថាការពីម្សិលមិញពេលល្ងាចម៉ោងប្រហែល 6 ជាងឃើញគាត់ដេកនៅតាមចិញ្ចើមផ្លូវជិតបង្គោលផ្លាកច្រកចូលលុះដល់ថ្ងៃទី 29នេះម៉ោងប្រហែល 9 ទៅ 10 ពេលថ្ងៃក្ដៅគាត់ក៏បានរើកន្លែងគាត់មកសម្រាកនៅនៅក្បែរគៀនរបងតាមចិញ្ចើមផ្លូវ។ខាងក្នុងព្រោះមានម្លប់ ។ តាមប្រភពដដែលបានបន្តទៀតថាកន្លងមកបុរសម្នាក់នោះតែងតែសុំលុយគេដើម្បីទិញអាហារចិញ្ចឹមជីវិត ។

ដោយឡែកយោងតាមប្រភពអ្នកមីងម្នាក់ផ្សេងទៀតក៏បានឲ្យដឹងដែរថាកន្លងមកគាត់ក៏ធ្លាប់បានយកមកបាយម្ហូបច្រកថង់និងទឹកឱ្យគាត់ពិសារដែរ អ្នកមីងក៏បន្តទៀតថាគាត់មើលទៅហាក់បីដូចជាមានជំងឺពេលដែលគាត់យកទឹកទៅឲ្យបុរសម្នាក់នោះកាន់ដបទឹកស្ទើរតែមិនជាប់ផង។

តាមរយៈសមត្ថកិច្ចបានស្រាវជ្រាវដើម្បីស្វែងរកសាច់ញាតិ តែពុំមានលទ្ធផលអ្វីទាំងអស់ព្រោះគ្មានអ្នកស្គាល់អត្តសញ្ញាណរបស់គាត់។ ក្រោយពីសមត្ថកិច្ចធ្វើកោសលវិច្ច័យឃើញថាលើដងខ្លួនសាកសពពុំមានស្នាក់ស្នាមអ្វីនោះទេ រួចក៏ស្នើឱ្យរថយន្តពេទ្យដឹកសាកសពទៅដង្កល់ទុកដើម្បីបន្តការកោសល្យវិច័យបន្ថែមទៀតនៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ៕

អត្ថបទ៖ព្រះសីហនុ

Share.