បន្ទាយមានជ័យ៖ ក្រុមហ៊ុនស្ថានីយ៍ទឹកស្អាតអានកូប៉ោយប៉ែតសន្យាតម្លើងស្ថានីយ៍ទឹកស្អាតអោយរួចរាល់ខែកក្តដាឆ្នាំ២០២៣ ដើម្បីតម្រូវការប្រើប្រាស់អោយបានគ្រប់គ្រាន់នៅក្រុងប៉ោយប៉ែត។

តំណាងក្រុងហ៊ុនស្ថានីយ៍ទឹកស្អាតអានកូប៉ោយប៉ែតបានប្រាប់ថា ដោយកំណើនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមានការកើនឡើងរាល់ឆ្នាំបណ្តាលក្រុមហ៊ុនទឹកស្អាតអានកូប៉ោយប៉ែត ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតចាស់១ថ្ងៃផលិតបានជាង៣ម៉ឺនម៉ែត្រគូប បណ្តាលប្រជាពលរដ្ឋប្រើប្រាស់មិនបានគ្រប់គ្រាន់ហើយមានការរិៈគន់ពីអ្នកប្រើប្រាស់ទឹកស្អាត។


តំណាងរូបនោះបានបញ្ជាក់ថា៖ដើម្បីតម្រូវការចាំបាច់ជូនអថិតិជនប្រើប្រាស់ទឹកអោយបានគ្រប់គ្រាន់តាមតម្រូវប្រធានក្រុមស្ថានីយ៍ទឹកស្អាតអានកូប៉ោយប៉ែតបានតម្លើងស្ថានីយ៍ទឹកស្អាតបន្ថែមទៀតដែលផល្លិតទឹកបាន១ថ្ងៃជាង៦ម៉ឺនម៉ែត្រគូបដែលរួមទាំងស្ថានីយ៍ទឹកស្អាតចាស់គឺ១ថ្ងៃផលិតទឹកស្អាតបានជាង៩ម៉ឺនម៉ែត្រគូបហើយស្ថានីយ៍ទឹកស្អាតថ្មីអាចរួចរាល់ប្រើប្រាស់នៅអំឡុងខែកក្តដា ឆ្នាំ២០២៣នេះ។


តំណាងរូបនោះបានបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលជាអថិតិជនប្រើប្រាស់ទឹកស្អាតនៅក្រុងប៉ោយប៉ែតក្នុង១ថ្ងៃប្រើប្រាស់ទឹកស្អាតមិនតិជាង៥ទៅ៦ម៉ឺនម៉ែត្រគូបទើបបណ្តាស្ថានីយ៍ចាស់ផ្គត់ផ្គង់ទឹកស្អាតមិនបានគ្រប់គ្រាន់ដែលស្ថានីយ៍ទឹកស្អាតផលិតបាន១ថ្ងៃបានត្រឹមតែ៣ម៉ឺនម៉ែត្រគូប ក្រោយពេលកសាងស្ថានីយ៍ទឹកស្អាតថ្មីរួចរាល់ប្រជាពលរដ្ឋដែលជាអថិតិជនប្រើប្រាស់គ្រប់គ្រាន់និងលេងខ្វៈទៀតហើយកន្លែងដែលគ្មានទឹកប្រើប្រាស់ក្រុមហ៊ុនបានតបណ្តាញអោយដល់បានប្រើប្រាស់គ្រប់គ្នា៕

អត្ថបទ៖ប៉ោយប៉ែត

Share.