ស្វាយរៀង ៖ អគ្គិភ័យឆាបឆេះរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនី ហាយផា បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង រថយន្តរបស់ស្នងការខេត្តស្វាយរៀង រថយន្តអធិការដ្ឋានក្រុងបាវិត រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តមកពីខេត្តតៃនិញ ប្រទេសវៀតណាម សហការបាញ់ទឹក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គិតមកដល់វេលាម៉ោង៨និង៥០នាទីយប់ថ្ងៃដដែលនេះ ភ្លើងមិនទាន់រលត់ទាំងស្រុងនោះទេ ទោះបីជាកម្លាំងអន្តរាគមន៍បានព្យាយាមជួយពន្លត់ ហើយភ្លៀងក៏នៅតែបន្តធ្លាក់យ៉ាងណាក៏ដោយ ។ រោងចក្រខាងលើ ស្ថិតនៅតាមផ្លូវជាតិលេខ១ ខាងលិចផ្សារជីភូ ក្នុងភូមិដំបូកជួរ សង្កាត់ច្រម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង៕







អត្ថបទ៖តាតុងសែនជ័យ

