
ញ៉ែម ស្លៃម៉ាន របស់ក្រុមភ្នំពេញហ្គាឡាក់ស៊ី និង ស៊ុំ ព្រហស្បត្តិ៍សិទ្ធ របស់កំពង់ធំ ជាអ្នកចាំទី រក្សាសំណាញ់ទី (Clean Sheets) បាន២លើកមុនគេ ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩។
ឆ្លងកាត់ ៣៩ប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រឹមចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩ ឃើញថា ក្រុមខេត្តត្បូងឃ្មុំ បន្តឈរកំពូលតារាងជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ១៥គ្រាប់ តាមពីក្រោយដោយ កំពង់ឆ្នាំង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ១៥២គ្រាប់។
ខាងនេះជាអ្នកចាំទី ១០រូបដែលអាចរក្សា Clean Sheets បានដោយក្នុងការប្រកួតកន្លងមករួមមាន៖
- អ្នកចាំទី ញ៉ែម ស្លៃម៉ាន ភ្នំពេញហ្គាឡាក់ស៊ី ចំនួន២លើក ឆ្លងកាត់ ៤ប្រកួត
- អ្នកចាំទី ស៊ុំ ព្រហស្បត្តិ៍សិទ្ធ របស់កំពង់ធំ ចំនួន២លើក ឆ្លងកាត់ ៣ប្រកួត
- អ្នកចាំទី សំអាត រ៉ាវី របស់ត្បូងឃ្មុំ ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
- អ្នកចាំទី ហ៊ាង រតនៈបណ្ឌិត របស់ឧត្តរមានជ័យ ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
- អ្នកចាំទី ស៊ុន ខៃ របស់ខេត្តកំពង់ឆ្នាំង ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
- អ្នកចាំទី ទឿន វ៉ាឃីម របស់ក្រុមឈើតុំ (ពោធិ៍សាត់) ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
- អ្នកចាំទី ឡូញ គឹមឡុង របស់បន្ទាយមានជ័យ ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
- អ្នកចាំទី លី រ៉ហ្វាត របស់កំពត ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
- អ្នកចាំទី ភន វណ្ណ: របស់បាត់ដំបង ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
- អ្នកចាំទី កាយ ប៉ូស របស់សៀមរាប ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត៕


