ទីបំផុតពានរង្វាន់ KCC Pre-Season Cup ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយរកឃើញជើងខ្លាំងចំនួន២គឺ ISI ដង្កោសែនជ័យ និងណាហ្គាវើលដ៍ ក្រោយប្រកួតប្រជែងតាំងពីថ្ងៃទី១៧ ខែមិថុនា វគ្គជម្រុះតាមពូល និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក John Botioba បានយកឈ្នះព្រៃវែង ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីរាត្រីថ្ងៃទី២ ខែកក្កដា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដោយ​ឡែក​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មួយ​គូ​ទៀត​​ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី បានយកឈ្នះ Tiffy Army FC ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីរាត្រីថ្ងៃទី១ ខែកក្កដា កន្លង​ទៅ។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
-ដណ្តើមយកលេខ៣
ថ្ងៃអាទិត្យ ទី៩ ខែកក្កដា វេលាម៉ោង ៣:៤៥នាទីរសៀល Tiffy Army ប៉ះ ព្រៃវែង
-ដណ្តើមយកជើងឯក
ថ្ងៃអាទិត្យ ទី៩ ខែកក្កដា វេលាម៉ោង ៧:០០នាទីយប់ ISI ដង្កោសែនជ័យ ប៉ះ ណាហ្គវើលដ៍៕

Share.