ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩ នៃ​ពាន​រង្វាន់​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន លើក ទី១៧ ថ្នាក់ខេត្ត ក្រុមទាំងអស់ទាត់​បញ្ចូល​ទី​គ្នាទៅវិញទៅមក ១៥២គ្រាប់ ក្នុង​នោះក្រុមខេត្តត្បូងឃ្មុំ ឡើង​ឈរ​កំពូល​តារាងជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ចំនួន ១៥​គ្រាប់ ។

មុនប្រកួត​សប្ដាហ៍ថ្មី នៅ​ថ្ងៃស្អែក មកចាប់​អារម្មណ៍​តំណត់ត្រា​សំខាន់​ៗ​មួយ​ចំនួន ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩៖​

  • អយក ត្បូងឃ្មុំ ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ១៥គ្រាប់ ក្នុង​ចំណោម​គ្រាប់​បាល់សរុប ១៥២គ្រាប់
  • ក្រុមចំនួន ៤មិនទាន់​ស្គាល់ពាក្យថាចាញ់ ឆ្លងកាត់សប្ដាហ៍ទី៩ មាន៖ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តត្បូងឃ្មុំ ដោយលែក​សម្រាប់​ខេត្តកំពង់ធំ និងខេត្តមណ្ដល់គិរី ទើប​លេង​បាន ៣ប្រកួតប៉ុណ្ណេះ ដោយ​នៅ​សប្ដាហ៍​ទី៩ ត្រូវ​បាន​លើក​ការ​ប្រកួត
  • កីឡាករ ញ៉ែម ស្លែម៉ាន របស់ភ្នំពេញហ្គាឡាក់ស៊ី និងកីឡាករ ស៊ំ ព្រហស្បតិ៍្តសិទ្ធ របស់កំពង់ធំ រក្សា Clean Sheets បាន​ ២លើកដូចគ្នា ក្នុងចំណោមសរុប ១២លើក
  • វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ប្រកួតបាន ២លើក មានចំនួនអ្នកចូលទស្សនាផ្ទាល់ ៣៩៤៨នាក់ ខណ:ទីលានឈើតុំ ប្រកួតបាន ២លើកមានអ្នកចូលទស្សនាផ្ទាល់ច្រើនជាគេ ៣ ៧២០នាក់ ឆ្លងកាត់ ៣៩ប្រកួត មានអ្នកទស្សនាផ្ទាល់សរុប ២ ៤៤៩៦នាក់
  • កីឡាករ ភឹម ចាន់វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី រកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ៦គ្រាប់ ក្នុង​ចំណោម​គ្រាប់បាល់សរុប ១៣៣គ្រាប់
  • សូហ្វីយ៉ាប៉ៃលិន ជាក្រុម​ដែល​ទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ១៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១៣៩កាត
  • ចូត វិច្ឆិកា របស់សូហ្វីយ៉ាប៉ៃលិន ជាកីឡាករតែម្នាក់​ទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១៣៩កាត
  • អាជ្ញាកណ្ដាល ស៊ន រីហ្សែល ដឹកនាំបាន ២ប្រកួត ចាយកាតច្រើនជាងគេ ចំនួន ១៥កាត ក្រហម ១ ក្នុងចំណោមកាតសរុប ចំនួន ១៣៩កាត៕

តារាងចំណាត់​ថ្នាក់ ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩៖

Share.