សិល្បៈជាតិ៖ រហូតមកដល់ថ្ងៃត្រង់ ថ្ងៃទី ៣ កក្កដា ២០២៣នេះ មានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើននាក់កំពុងតែអបអរចំពោះតារាសម្ដែង ពិធីការិនី និងបង្ហាញម៉ូដ ម៉ៃយ៉ា ដែលកំពុងពពោះកូនដំបូង។ ប៉ុន្តែកូនក្នុងផ្ទៃនៅមិនទាន់មានការបញ្ជាក់ពីភេទថាជាកូនប្រុស ឬកូនស្រីនៅឡើយទេ។

គួរដឹងថា ម៉ៃយ៉ា និងគូស្នេហ៍ជា Tomboy បានសេពគប់និងស្រលាញ់គ្នារយៈពេល៤ឆ្នាំហើយ ពោលគឺចំណងស្នេហ៍នេះបានចាប់កំណើតតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ទម្ងន់កូនដំបូងនេះ ម៉ៃយ៉ា មិនបានបញ្ជាក់លម្អិតពីការយកកូនតាមវិធីសាស្ត្រណានោះទេ ក្រៅពីប្រាប់មហាជនឱ្យដឹងថា កូនក្នុងផ្ទៃនេះមានអាយុ ៧ ខែហើយ។
ក្រឡែកមកមហាជនវិញ ក្រោយឃើញដំណឹងនេះ ភាគច្រើនពួកគេសុទ្ធតែចូលរួមអបអរចំពោះ ម៉ៃយ៉ា និងគូស្នេហ៍ ដែលពេលនេះអ្នកទាំងពីរកាន់តែសាងសុភមង្គលក្នុងជីវិតថែមមួយកម្រិតទៀត ហើយគ្មាននរណាម្នាក់មានមតិប្រតិកម្មពីរឿងនេះឡើយ។
សូមជម្រាបថា ចំណងស្នេហារបស់ពិធីការិនីកូនកាត់អាល្លឺម៉ង់ និងគូស្នេហ៍ គឺពិតជាបានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ព្រោះអ្នកទាំងពីរហ៊ានបង្ហាញពីទំនាក់ទំនងរបស់ខ្លួនដោយគ្មានការលាក់លៀម បើទោះបីជាសង្គមបច្ចុប្បន្ន មិនទាន់បើកទូលំទូលាយ រឿងស្រឡាញ់ភេទដូចគ្នា។ ស្នេហានាក់ទាំងពីរចង់ផ្ញើសារថា គ្រប់ពេលវេលាមានមនុស្សម្នាក់ដែលយល់ចិត្តយល់ពីសុខទុករបស់ខ្លួន ទោះបីជាភេទអ្វីមិនសំខាន់ តែអ្វីដែលសំខាន់គឺការយល់ចិត្តគ្នាផ្តល់តំលៃឱ្យគ្នានិងព្រមមើលថែគ្នារហូតទៅ។
ចុះអ្នកទាំងអស់គ្នាវិញ តើមានពាក្យអ្វីជូនពរអនាគតម៉ាក់ៗនិងប៉ាៗដែរអត់?



