សិល្បៈ​ជាតិ​៖​ ថ្មី​ៗ​នេះ​ តារា​សម្ដែង​ឯក​ប្រុស​ ខាត់​ វៃហាំង​ និង​តារា​សម្ដែង​ឯក​ស្រី​ ស៊ិន​ យូប៊ីន ​បាន​ដឹក​ដៃ​គ្នា​ទៅ​ទទួល​ពាន​រង្វាន់​កម្រិត​អន្តរជាតិ​ក្នុង​កម្មវិធី​ Asia​Top​Awards​2023​ ដែល​ពួក​គេ​ទទួល​បាន​ពាន​ Popular​ Actor​ & ​Actress​ ពី​កម្មវិធី​។

ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​ហ្វេន​អ្នក​គាំទ្រ​ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើប​ជំនួស​ និង​នាំ​គ្នា​ចូល​រួម​អបអរសាទរ​ចំពោះ​អ្នក​ទាំង​ពីរ​ដែល​បាន​បង្ហាញ​ទេពកោសល្យ​ក្នុង​វិស័យ​សម្ដែង​របស់​ប្រទេស​កម្ពុជា​ឱ្យ​បរទេស​បាន​ឃើញ​និង​ស្ញប់ស្ញែង​។​

តាម​ការ​រៀប​រាប់​របស់​កញ្ញា​ ទូច​ បុប្ផា​ បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ថា​ ៖ ​«សូម​ចូល​រួម​អបអរសាទរ​ដល់​តារាសម្តែង​ទាំង​ពីរ​ដួង​ លោក​ ខាត់​ វៃហាំង​ និង​កញ្ញា​ ស៊ិន ​យូប៊ីន​ ដែល​ទទួល​បាន​ពាន​រង្វាន់​ Popular ​Acto​r & ​Actress ​ពី​កម្មវិធី​ Asia​Top​Awards​2023​ សូម​បញ្ជាក់​ថា ​ខាត់ ​វៃហាំង​ និង​កញ្ញា​ ស៊ិន ​យូប៊ីន​ នឹង​នៅ​បន្ត​ចូល​រួម​កម្មវិធី​សម្ភាសន៍​​ របស់​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន​កម្មវិធី​ទៀត​នៅ​ប្រទេស​ថៃ​ នេះ​ជា​សមិទ្ធផល​របស់​តារាសម្តែង​ទាំង​ពីរ​បាន​បន្ត​ផ្សព្វផ្សាយ​នូវ​វិស័យ​ភាគ​យន្ត​ខ្មែរ​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បន្ថែម​ទៀត​….​»។

គួរ​រំលឹក​ដែរ​ថា​ តារា​សម្ដែង​ឯក​ប្រុស​ ខាត់ វៃហាំង​ និង​តារា​សម្ដែង​ឯក​ស្រី​ ស៊ិន​ យូប៊ីន​ ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​តួឯក​ប្រុសស្រី​ Thailand​ Digital ​Awards​ កាល​ពី​ឆ្នាំ​ ២០២២​ ផង​ដែរ​៕​

Share.