ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារសំណង់កំពុងសាងសង់ ពីជាន់ទី២៥ បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅការដ្ឋានសំណង់ ហួង សាន អុីនធីណេសិនណល ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះ គ្រាន់តែដឹកថា ឈ្មោះ ចិត្ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់នៅការដ្ឋានខាងលើ មានទីលំនៅឯខេត្តកំពង់ធំ ។

តាមប្រភពបានឲ្យដឹងថា អគារសំណង់ខាងលើ កម្ពស់៤៨ជាន់ កំពុងសាងសង់ ហើយមុនកើតហេតុ ជនរងគ្រោះធ្វើការងារនៅជាន់ទី២៥ ស្រាប់តែធ្លាក់ចុះមកក្រោម បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច មូលដ្ឋាន សមត្ថកិច្ចជំនាញកោសល្យវិច័យស្នងការក្រុងចុះទៅពិនិត្យ មុននឹងប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.