កំពង់ស្ពឺ ៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តTUNTRA បើកចេញពីផ្លូវល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម បណ្តាលឲ្យរងរបួស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ កែងច្រកចូលផ្លូវល្បឿនលឿន ចំណុចភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តTUNTRA ពណ៌ស បើកចេញពីផ្លូវល្បឿនលឿន ពីជើងទៅត្បូងមកផ្លូវជាតិលរខ៤ លឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ដែលជិះតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ រថយន្តខ្ទេចផ្នែកខាងមុខ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចមូលដ្ឋានចុះទៅវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន រងចាំដោះស្រាយនៅពេលក្រោយ ៕


អត្ថបទ៖តាតុងសែនជ័យ

