សិល្បៈអន្តរជាតិ៖ យោងតាមភ្នាក់ងារព័ត៌មាន exclusive media report បានរាយការណ៍ឲ្យដឹងនៅ ថ្ងៃច័ន្ទ ទី ៣ នេះថា YoonA និង Junho បានចាប់ផ្ដើមទាក់ទងគ្នាមុនពេលថតភាពយន្តភាគស្នេហាលាយកំប្លុកកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ JTBC ខាងលើនេះទៀត ចំណែកមូលហេតុចំបងដែលធ្វើឲ្យអ្នកទាំងពីរទទួលថតរឿងនេះ ដោយសារពួកគេកំពុងទាក់ទងគ្នា។

បច្ចុប្បន្ន YoonA និងដៃគូសម្ដែង Junho នៃភាពយន្តភាគ «King The Land» កំពុងផ្ទុះប្រជាប្រិយភាពខ្លាំងដល់ចំណុចខ្ពស់បំផុតមួយ ព្រោះតែរឿងដែលអ្នកទាំងពីរសម្ដែងនេះ ទទួលបានអត្រាទស្សនាភ្លូកទឹកភ្លូកដី។
យ៉ាងណាមិញដំណឹងចចាមអារ៉ាមស្នេហារបស់មនុស្សមានឥទ្ធិពលក្នុងវិស័យសិល្បៈទាំងពីររូបនេះ ត្រូវបានផលិតកម្ម​ដែលជាជំរករបស់ YoonA គឺ SM Town និង ជំរករបស់ Junho គឺ JYP សុទ្ធតែចេញ​មក​បដិសេធ​​ និងច្រានចោលដំណឹងអស់នេះ ថាមិនមែនជាការពិតនោះឡើយ ព្រមទាំងបញ្ជាក់ថាតារាទាំងពីរដួងនេះគ្រាន់តែជាមិត្តភក្តិជិតស្និទ្ធិប៉ុណ្ណោះ៕

ប្រភព allkpop

Share.