ភ្នំពេញ ៖ រថយន្តសេរីទំនើប Range Rover មួយគ្រឿង ជាងបើកសាកមើល សង្ស័យឆ្លងភ្លើង ស្រាប់តែ ភ្លើងឆាបឆេះខ្មួលខ្មាញ់ សន្ធោសន្ធៅឡើង បង្កឲ្យភ្ញាក់ផ្អើល អ្នកបើកបរចុះចេញទាន់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវ៦អា ចំណុចភ្លើងស្តុប កែងផ្លូវOCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងខាងលើម៉ាក Range Rover ពណ៌ខ្មៅ ជាងបានបើកសាកចេញពីយានដ្ឋានជួសជុលរថយន្តក្បែរនោះ ស្រាប់តែ ហុយផ្សែងខ្មួលចេញពីម៉ាសុីន ភ្លាមៗត្រូវបានកម្មករលាងរថយន្តក្បែរនោះយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ ឲ្យរលត់ទៅវិញម្តងហើយ ស្រាប់តែមួយសន្ទុះក្រោយមក ភ្លើងឆាបឆេះជាថ្មី សង្ស័យថាឆ្លងប្រព័ន្ធភ្លើង ឆាបឆេះសន្ធោសន្ធៅឡើង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង ។

រថយន្តជួបគ្រោះអគ្គិភ័យខាងត្រូវត្រូវបានភ្លើងឆេះខ្ទេច ស្ទើរតែទាំងស្រុងទៅហើយ សល់តែគ្រោងដែក តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.