ភ្នំពេញ ៖ បុរសម្នាក់ឡើងតាមដើឈើទៅកាយបារស្លឹកឈើចេញពីដំបូល ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែរអិលរបូតដៃធ្លាក់មកជង់នឹងចម្រឹងដែកធ្លាយពីឆ្អឹងខ្នងដល់ពោះ បង្កឲ្យភ្ញាក់ផ្អើល ក្រុមគ្រួសារសុំការអន្តរាគមន៍ពីក្រុមសង្គ្រោះបន្ទាន់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពបានឥ្យដឹងថា មុនកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង បុរសរងគ្រោះ ជាម្ចាស់ផ្ទះ បានឡើងតាមដើមឈើដើម្បី កាយស្លឹកឈើ មែកឈើ ចេញពីកំបូលសំយ៉ាប ស្រាប់តែរអិលរបូតដៃធ្លាក់ពីលើដើមឈើកម្ពស់ជាង៣ម៉ែត្រ មកជង់ធ្លាយពីខ្នងចេញដល់ពោះ ជាប់នឹងដែក បង្កឲ្យផ្អើលឆោឡោ ក្រុមគ្រួសារស្នើសុំអន្តរាគមន៍ពីក្រុមសង្គ្រោះបន្ទាន់ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានក្រុមគ្រូពេទ្យ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យជ័យជំនះ ចេញទៅអន្តរាគមន៍ មានតែកាត់ចម្រឹងដែក ដើម្បីលើកយកជនរងគ្រោះ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.