សិល្បៈជាតិ ៖ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ព្រឹទ្ធាចារ្យ ព្រឿង ឈៀង និងភរិយា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣ នាវេលាម៉ោង ២ យប់ នៅម្ដុំផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ សង្កាត់ព្រែកឯង រាជធានីភ្នំពេញ។



ផ្អែកលើការបង្ហោះរបស់គណនីប៊ុកឈ្មោះ Chhayaroth Seng បានសរសេរឱ្យដឹងថា ៖ «ប៉ាមាក់ជួបគ្រោះថ្នាក់កាលពីយប់មិញ នៅរោងចក្រស្រាបៀរថៃហ្គ័រ ប៉ាត្រូវដើមទ្រូង និង ដៃចង្កូត ម៉ាក់បាក់កដៃ និង សួតជាំបន្តិច សម្រាកនៅមន្ទីរពេទ្យមានជ័យ ១ ផ្លូវ ៣៧១»។
យ៉ាងណាមិញ មហាជនមានការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពរបស់ព្រឹទ្ធាចារ្យ ព្រឿង ឈៀង និង ភរិយា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ហើយក្រោយទទួលដំណឹងនេះ គេឃើញមានមហាជនមួយចំនួនបានផ្ញើជាថវិកាបន្តិចបន្តួចតាមរយៈគណនីធនាគារ ABA ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលអាការៈព្រឹទ្ធាចារ្យនិងភរិយាផងដែរ៕



