លោក ខួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តី កម្លាំងប្រជាការពារ និងបុគ្គលិកអនាម័យតាដងផ្លូវ ចុះសម្អាតបណ្ដាផ្លូវតូចធំ ក្នុងខណ្ឌទួលគោកដែលរងការជន់លិចដោយអំណាចទឹកភ្លៀងមួយមេធំកាលពីថ្ងៃទី៣ ខែកកក្កដា ដូចបណ្ដាផ្លូវនានា។

ភ្ជាប់ដោយរូបភាពជាច្រើនសន្លឹក លោក ឃួង ស្រេង បានសរសេរថា«ព្រឹកនេះខ្ញុំបានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចុះបាញ់លាងសម្អាតតាមបណ្តាលមហាវិថីមួយចំនួនក្នុងមូលដ្ឋានខណ្ឌទួលគោកដែលទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងកាលពីម្សិលមិញ»។

សូមបញ្ជាក់ថានៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ស្ទើរគ្រប់ផ្លូវក្នុងរាធានីភ្នំពេញ បានរងការជន់លិចដោយអំណាចនៃភ្លៀងធ្លាក់ក្នុងកម្រិតប្រមាណ១៥៣មីលីម៉ែត្រ។ ទន្ទឹមការដាក់បន្ទុកលើទឹកភ្លៀង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានស្នើសុំពលរដ្ឋយល់យោគចំពោះបញ្ហានេះ៕

Share.