ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសតម្លើងកីឡាករយុវជនអាយុក្រោម ១៨ឆ្នាំចំនួន ០៤រូប ដែលត្រូវទទួលបានឱកាសពីថ្នាក់ដឹកនាំ និងគ្រូបង្វឹក នាំយកមកកាន់ឈុតធំសម្រាប់ចូលរួមក្នុងរដូវកាលថ្មីនេះ។
យុវជនអាយុក្រោម ១៨ឆ្នាំចំនួន ០៤រូប រួមមាន៖ កីឡាករ ឯម ឈុំស៉ីដេត, អ៊ួន ចំរើន, វណ្ណ ដេវីដ
និងកីឡាករ ហង្ស ដាលិក

រំលឹកថា គិតត្រឹមរយៈពេល ចុងក្រោយ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសសមាជិតចូលរួមចំនួន ៦រូប សម្រាប់ត្រៀមសម្រាប់រដូវកាល ២០២៣-២៤ មានដូចខាងក្រោម៖
១.កីឡាករ ស៊ុំ សាន់ ពីបឹងកេត (ខ្ចីជើង) ចូលរួមនៅថ្ងៃទី ១៨ មិថុនា ២០២៣
២.កីឡាករ ទួត សារ៉ូត ពីអគ្គិសនីកម្ពុជា ចូលរួមនៅថ្ងៃទី ២៣ មិថុនា ២០២៣
៣.កីឡាករ ញ៉ាន សុបញ្ញា ពីកំពង់ចាម ចូលរួមនៅថ្ងៃទី ២៧ មិថុនា ២០២៣
៤.កីឡាករ ទ្រី ប៊ុនស៊ាងយ៉ាលីន្ទ ពីអគ្គិសនីកម្ពុជា ចូលរួមនៅថ្ងៃទី ២៨ មិថុនា ២០២៣
៥.កីឡាករ Zenivio Mota ពី AD. SLB Laulara ចូលរួមនៅថ្ងៃទី ២៨ មិថុនា ២០២៣





ខណ:កាលពីថ្ងៃទី ២៩ មិថុមនា ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសជាផ្លូវការស្វាគមន៍គ្រូចាំទី TAKUMI TOMIZAWA មកកាន់ក្រុមគ្រួសារគិរីវង់សុខសែនជ័យ។ ហើយគ្រូចាំទីនេះដែរ ក៏ជាសមាជិតទី៦ របសគិរីវង់សុខសែនជ័យ សម្រាប់ត្រៀមរដូវកាលថ្មី។
TAKUMI TOMIZAWA ធ្លាប់ជាអតីតកីឡាករចាំទីលេងនៅក្លិបក្នុងប្រទេសជា ច្រើនរួមមាន Australia, Gibraltar, Japan, Mongolia and New Zealand និងបច្ចុប្បន្នជាគ្រូចាំទីកាន់ AFC “B” license និង Welsh Goalkeeper “C” license៕

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Cambodian Premier league រដូវកាល ឆ្នាំ២០២៣ ២០២៤ ក្នុងនោះបានរកឃើញក្រុមដែលប្រកួតបើកឆាកហើយ គឺក្រុមបាល់ទាត់វិសាខា នឹងត្រូវជួបក្រុមគិរីវង់សុខសែន ខណៈក្រុមបាល់ទាត់ព្រៃវែង ត្រូវប៉ះ ណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣៕

