នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងមួយមេធំបានធ្វើទឹកជន់លិចដងផ្លូវ និងភូមិឋានពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ។ មហាវិថីមុខវត្តមហាមន្រ្តីក៏ជន់លិចសម្បើមណាស់ដែរ។ ស្ថានភាពនោះបានធ្វើឱ្យម៉ូតូពលរដ្ឋមួយចំនួនត្រូវរលត់មិនអាចបន្តដំណើរ មុនពេលទឹកស្រកនាប៉ុន្មានម៉ោងក្រោយ។
គណនីហ្វេសប៊ុកឈ្មោះ Kong Lee ដែលទំនងជាគណនីរបស់ព្រះសង្ឃផងនោះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញព្រះសកម្មភាពព្រះសង្ឃវត្តមហាមន្រ្តីនិមន្តចេញពីក្នុងវត្តមកជួយញាតិញោមដែលកំពុងលិចម៉ូតូ និងកង់ជាដើម។ ម្ចាស់គណនីក៏បានសុំចិត្តពលរដ្ឋកុំមានការរង្កៀសចិត្ត ប្រសិនបើមានចំណុចណាមួយមិនសមរ្យ។
សូមទស្សនារូបភាពខាងក្រោម៖






























