ត្បូងឃ្មុំ: អាជីវករលក់ដូរនៅក្បែរខាង ទាស់សំដីគ្នាបន្តិចបន្តួច ស្រាប់តែ ភាគី ម្ខាងទៀត ព្រួតវាយទាត់ ធាក់ បណ្ដាលឲ្យសន្លប់បាត់មាត់បាត់.ក ត្រូវដឹកបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ជាអកុសលគ្រូពេទ្យប្រាប់ថា កូនក្នុងផ្ទៃជាង២ខែបានរលូតបាត់ទៅហើយ។

បើតាមស្ត្រីរងគ្រោះ ឈ្មោះ វន់ ណៃស៊ីម បានឲ្យដឹងថា ដើមចម នៃអំពើហិង្សានេះកើតឡើង កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ នៅតូបលក់ខោអាវក្នុងផ្សារ អូររាំងឪ ដោយស្ត្រីឈ្មោះ អន សំអាត បានទាស់គ្នាជាមួយរូបនាង រឿងដាក់តូបលក់ខ្ពស់ទាប ហើយបានវ៉ៃតប់គ្នា១ប្រាវ មួយសន្ទុះក្រោយមក ឈ្មោះ អន សំអាត បាននាំបក្ខ ពួក៦នាក់ទៀត ត្រឡប់មកស្រែកជេរបញ្ចោរបង្កជាទំនាស់សារជាថ្មីបាន នាំគ្នាព្រួតវ៉ៃទាត់ធាក់ បោចសក់ បណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសផ្ទៃមុខ សន្លប់បាត់ស្មារតីត្រូវអ្នកជិតខាងបានជួយឃាត់ទាន់។

ក្រោយកើតហរតុ ជនរងគ្រោះបានដាក់ ពាក្យបណ្ដឹង តាមចាប់ក្រុមជនល្មើសដែរ ប៉ុន្តែបក្ខពួកគេនៅតែបង្ហាញ ខ្លួននៅក្នុងលំហរសេរីភាព ថែមទាំងផ្គើន បោះពាក្យសំដីដាក់ ជនរងគ្រោះថា ចង់ប្ដឹងដល់ណាក៏ប្ដឹងទៅ ដោយអាងពួកមានលុយ មានបក្ខពួកមិនខ្លាចឡើយ។ ទើបនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣នេះ ទើបជនរងគ្រោះសុំឲ្យក្រុមការងារសាព័ត៌មានត្រយង ជួយផ្សព្វផ្សាយអំពីរឿងនេះ ។ ជាមួយគ្នានោះដែរក្រុមការងារបានទៅសុំការបំភ្លឺពី ភាគីទាំង៦នាក់ដល់ផ្សារ អូររាំងឪ ដែរ ប៉ុន្តែពួកគាត់ មិនបានសហការណ៍ឡើយ ៕



អត្ថបទ៖សាន វីឡែម

