សិល្បៈ​អន្តរ​ជាតិ​៖ ​ថ្មីៗ​នេះ​ តារា​ចម្រៀង​ Cai ​Xukun​ បាន​ចេញ​មក​បំភ្លឺ​ជុំវិញ​ព័ត៌មាន​រឿង​អាស្រូវ​កាល​ពី​សប្តាហ៍​មុន និង​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​វ័យក្មេង​ម្នាក់ទៀត ហើយ​មុន​បែក​គ្នា​ ​នាង​ជា​អនីតិជន​ និង​បាន​បង្ខំ​ឱ្យ​នាង​រំលូត​កូន​នោះ​ មិន​មែន​​ជា​រឿង​ពិត​ ប៉ុន្តែ​ជា​ Fake ​News ​។

ចុចអាន៖ ផ្ទុះ​រឿង​អាស្រូវ ​តារា​​​​ល្បី​ឈ្មោះ​ Cai XuKun ​ធ្វើ​ឱ្យ​ស្ត្រី​៣​នាក់​មាន​ផ្ទៃ​ពោះ​​មុន​នឹង​ធ្លាយ​រឿង​​​ឱ្យ​នារី​ម្នាក់​រំលូ.ត​កូន​

យ៉ាង​ណា​មិញ​ Paparazzi ​(អ្នក​សរសេរ​ព័ត៌មាន​សិល្បៈ​កម្សាន្ត​) ក៏​បាន​ទម្លាយ​រឿង​អាស្រូវ​មួយ​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ថា ​Cai ​Xukun ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់​ត្រកូល​ W​ មក​ពី​ទី​ក្រុង​ សៀងហៃ ​ព្រម​ទាំង​ទម្លាយ​រូបភាព​ស្និទ្ធស្នាល​របស់​អ្នក​ទាំង​ពីរ​ និង​ក្រុម​មនុស្ស​ដែល​មាន​សម្ព័ន្ធ​មិត្ត​ជាមួយ​គ្នា​ថែម​ទៀត​ផង​។

Paparazzi ​បន្តថា​ នារី​ត្រកូល​ W​ នាង​គឺ​ជា​ហ្វេន​អ្នកគាំទ្រ​របស់ ​Cai ​Xukun​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រួច​នាង​បាន​ជួប​លោក​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ប្រេន​មួយ​កាល​ពី​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២២​ និង​នៅ​ថ្ងៃទី​ ១០ ​ខែ​មីនា ​Cai ​Xukun​ បាន​ហៅ​នាង​ឱ្យ​ចូល​រួម​ក្នុង​ការ​ថត​ឃោសនា​ពាណិជ្ជកម្ម​ បន្ទាប់​មក​លោក​ក៏​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​នាង ​និង​បាន​ទៅ​ផ្ទះ​ត្រកូល​ W​។​ ក្រៅពីនោះ​ ពួក​គេ​ក៏​មាន​ការ​ណាត់​ជួប​គ្នា​នៅ​សណ្ឋាគារ​ជា​ច្រើន​ដង ​ដោយ​បញ្ជាក់​ថា​នារី​នោះ​គឺ​ ត្រកូល​ W ​មាន​វ័យ​ ១៧​ ឆ្នាំ​។​

នៅទី​បំផុត​ Cai ​Xukun​ បាន​ចេញ​មក​បក​ស្រាយ​បញ្ជាក់​ភាព​ស្អាតស្អំ​ថា រូបភាព​ដែល​កំពុង​ចែកចាយ​នៅ​លើ​បណ្ដាញ​អិនធឺណេត​ដែល​អះអាង​ថា​គឺជា​រូប​លោក​ និង​ក្មេង​ស្រី​អាយុ​១៧​ឆ្នាំ​នោះ​ គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ​ទាំង​ស្រុង​ គឺ​ “Fake​ News”​ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​រួចរាល់​ ដោយ​បញ្ជាក់​ថា​ មិនមែន​ជា​រូប​លោក​ឡើយ​។

ជាមួយគ្នា​នោះ​ដែរ ​KUN​ Studio ​ក៏​បាន​បង្ហោះ​ការ​បកស្រាយ​នៅ​លើ​ Weibo​ ដោយ​រៀបរាប់​ថា ​រឿង​អាស្រូវ​ដែល​លេច​ឡើង​នោះ​ គឺ​ជា​ការ​ថែម​ល្បោយ​ប្រឌិត​រឿង​ឡើង​ ទាំង​រឿង​នារី​ជា​អនីតិជន​ រឿង​បង្ខំ​ឱ្យ​នារី​រំលូត​កូន​ គ្រប់​ការ​បង្ហោះ​ទាំងអស់​គឺ​បាន​ហុច​ផល​អាក្រក់​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សិល្បករ​ ដូច្នោះ​ខាង​ភាគី​ KUN ​Studio ​បាន​ប្រមូល​ភស្តុតាង​ និង​ដាក់​ពាក្យ​បណ្ដឹង​រួច​រាល់​ហើយ​៕​

ប្រភព៖ Teenee

Share.