ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានឡាយព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតហើយ។ នេះបើតាមព្រះរាជក្រមចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។









សូមបញ្ជាក់ថាច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មានគោលដៅកែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ ពលរដ្ឋទៅ អាចទៅ ឬមិនទៅបោះឆ្នោត អាស្រ័យតាមការសម្រេចចិត្តរបស់ខ្លួន។ ការវិសោធនកម្មនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងការបោះឆ្នោតនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋ និងសកម្មជននយោបាយប្រឆាំងដែលកំពុងកាន់មុខតំណែងក្រុមប្រឹក្សាធ្វើពហិការមិនទៅបោះឆ្នោត៕
