យោងតាមការបញ្ជាក់ពីផេកផ្លូវការរបស់ក្លិបបាល់ទាត់អាយ អេស អាយ ដង្កោសែនជ័យ កីឡាករ ស៊ុន សុវណ្ណរិទ្ធី ដែលជាសមាជិក និងជាប្រធានក្រុមរបស់ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ហើយកាលពីថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ

អតីតកីឡាករជម្រើសជាតិកម្ពុជា ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០២១ ស៊ុន សុវណ្ណរិទ្ធី បានបង្ហាញ​ខ្លួន​ឱ្យក្រុមជម្រើសជាតិ ២៩ប្រកួត និងរកគ្រាប់បាល់បាន ២គ្រាប់ថែមទៀតផងក្នុងនាម​ជា​កីឡា​ករ​ខ្សែ​ការពារ។

បើនិយាយពិក្លិបអាជីពវិញ កីឡាករវ័យ៣៨ឆ្នាំរូបនេះ ចូលរួមជាកីឡាករអាជីបដំបូង​គេនៅក្លិប​ណា​ហ្គាវើលដ៍ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ បន្ទាប់​មក​បាន​​​ចូលរួមជាមួយក្លិបភ្មំពេញក្រោន បាន១រដូវកាល ក្រោយមកបានទៅចូលរួមជាមួយក្លិបចាស់វិញគឺណាហ្គាវើលដ៍វិញ នៅឆ្នាំ២០១២ ដល់​​២០១៦ បន្ទាប់មកបានចាក់ចេញម្តងទៀត រួចបានទៅចូលរូមជាមួយក្លិប​បឹងកេតនៅឆ្នាំ២០១៧ ដល់​ឆ្មាំ​២០១៩។

បន្ទាប់មក​រូប​គេបានសម្រេចចិត្តទៅចូលរូមជាមួយក្លិបចាស់ម្តងទៀតនោះគឺណាហ្គាវើលដ៍ នៅឆ្នាំ​២០២០ ដល់ ឆ្នាំ២០២១ បង្ហាញខ្លួនបាន១៥ប្រកួត និង​ចុងក្រោយនេះ ស៊ុន សុវណ្ណរិទ្ធី បានទៅចូលរូមជាមួយនិងក្លិបចំណូលថ្មី និងជាសមាជិកពានរង្វាន់ Cambodian premier League ពីឆ្នាំ២០២១ ដល់ពេលបច្ចុប្បន្ន បង្ហាញខ្លួនបាន១៧លើកថែមទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កីឡាករខ្សែរការពារឆ្នើមរូបនេះ ធ្លាប់ជួយឱ្យក្លិបភ្មំពេញ​ក្រោន ​ឡើង​ទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់កម្រឹតទ្វីបអាស៊ី AFC President’s Cup ដែលកាលនោះ​កោះចិនតៃវ៉ាន់ ជាម្ចាស់ផ្ទះ ប៉ុន្តែ​គ្រា​នោះ​ក្រុម​ភ្នំពេញក្រោន មិនអាចយកឈ្នះក្រុមម្ចាស់ផ្ទះ Taiwan Power Company (បច្ចុប្បន្នមានឈ្មោះថា Taipower FC) បានឡើយ ដោយចប់ការប្រកួត ម្ចាស់ក្រុមម្ចាស់ផ្ទះបានយកឈ្នះដោយលទ្ធផលយ៉ាងចម្រុងចម្រាស់ ២-៣ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ។

Share.