ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងដើរតាមផ្លូវ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ១០៤ ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះដើរតាមផ្លូវលេខ១០៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ស្លាកលេខ បើកល្បឿនលឿនពីលិចទៅកើត បុកជនរងគ្រោះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។ ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានវ័យជាង២០ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចដឹកសពយកទៅតំកល់ទុកនៅវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ៕
អត្ថបទ៖តាតុងសែនជ័យ

