កំពង់ធំ៖ សមត្ថកិច្ចស្រុកប្រាសាទសំបូរ បានដេញតាមចាប់ជនសង្ស័យម្នាក់ បន្ទាប់ធ្វើសកម្មភាព លួចរថយន្តមួយគ្រឿង នៅពេលម្ចាស់ ចុះទៅឈប់ឡានហើយចុះទៅផ្ញើអីវ៉ាន់មួយភ្លេត មកវិញបាត់រថយន្ត នាយប់ថ្ងៃទី៤ខែកក្តដាឆ្នាំ២០២៣ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះគួង សាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃក្តី ឃុំតាំងក្រសៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានធ្វើសកម្មភាពលួចរថយន្តលុចសីស 470 ពាក់ស្លាកលេខ ភ្នំពេញ.2P.2311 ដែលជនល្មើសបានចូលទៅលួចរថយន្តនៅខាងមុខផ្ទះ របស់ឈ្មោះហ៊ុន ប៊ុនហាំ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិសំរឹត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅពេលដែលម្ចាស់រថយន្តខាងលើនេះបានយកអីវ៉ាន់ទៅផ្ញើនៅកន្លែងវីរប៊ុនថាំ ហើយមិនបានដកសោរឡានចេញ ទើបជនសង្ស័យឡើងបើករថយន្តដែលកំពង់តែឆេះនោះទៅបាត់ ហើយម្ចាស់ងាកមកក្រោយវិញមិនឃើញឡានក៏ស្រែកថាចោរៗនឹងបានប្តឹងទសមត្ថកិច្ចស្រុក។

ក្រោយកើហេតុភ្លាមៗសមត្ថកិច្ចបានដាក់កម្លាំងចុះស្រាវជ្រាវ និងដេញតាមមុខសញ្ញាចោររហូតដល់ចំណុចបង្ក្រាបបាននៅភូមិបឹងខ្វែកឃុំឈូក ចំងាយ១៥គីឡូម៉ែត្រ ពីសាលាស្រុក ទើបឃាត់បានរថយន្ត រួមជាមួយៃនសង្ស័យមកធ្វើការសាកសួរ ។ បច្ចុបន្នជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការខេត្តចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ កំពង់ធំ

