សិល្បៈជាតិ៖ ភីណាត់ បេក្ខជន Top1 នៃកម្មវិធី Road 2th Star ក្នុងសប្ដាហ៍ទី៨ នៃវិញ្ញាសារាំគឺជាបេក្ខជនមួយរូបដែលអ្នកតាមដានកម្មវិធីប្រកួតផ្ដោតការចាប់អារម្មណ៍។ បេក្ខជនរូបនេះមានប្រវត្តិនិងបទពិសោធន៍ក្នុងវិស័យដើរម៉ូដយ៉ាងជោគជាំ ព្រោះលោកមានតួនាទីជាគ្រូដើរម៉ូដមួយរូបនៅក្នុងសាលាបង្ហាត់ដើរម៉ូដ Queen Victoria របស់អ្នកជំនាញច្នៃម៉ូដ និងជាគ្រូបង្វឹកដើរម៉ូដ អូលីវ៉ា គង់។


កម្មវិធីប្រកួតប្រជែងសមត្ថភាពដើម្បីមានឱកាសក្លាយជាតារាអាជីព Road 2th Star បានឈានមកដល់សប្ដាហ៍ទី១១ហើយ ដោយក្នុងសប្ដាហ៍នេះបេក្ខជននីមួយៗត្រូវប្រកួតប្រជែងគ្នាលើវិញ្ញាសាថតស្ពតពាណិជ្ជកម្ម។ គេសង្កេតឃើញថាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍បេក្ខជននីមួយៗបានព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីក្លាយជា Top1 នៃកម្មវិធី។
យ៉ាងណាមិញនៅក្នុងសប្ដាហ៍ទី៨ នៃវិញ្ញាសារាំ យុវជន ភីណាត់ បានក្លាយជាបេក្ខជន Top 1 ទទួលបានផ្កាយយកឈ្នះបេក្ខជនផ្សេងៗទៀតនៃកម្មវិធីប្រកួតខាងលើ។ មុននឹងឈ្នះផ្កាយ Top1 ពីកម្មវិធី ភីណាត់ ក៏ជាបេក្ខជន Top2 នៅក្នុងវិញ្ញាសាច្រៀងផងដែរ។


បើតាមការឱ្យដឹងពីលោក អូលីវ៉ា គង់ដែលជាស្ថាបនិក Cambodia Queen of the Catwalk តាមរយៈសារអេឡិចត្រូនិក បានទម្លាយឱ្យអ្នកព័ត៌មានត្រយងដឹងថា ភីណាត់ គឺជាមនុស្សម្នាក់មានភាពឧស្សាហ៍ព្យាយាមហើយក៏ជាបុគ្គលិកម្នាក់ដែលមានភាពម៉ត់ចត់និងច្បាស់លាស់នៅក្នុងការបំពេញការងារផងដែរ។ ជាពិសេសលោកគឺគ្រូបង្វឹកដែលមានភាពម៉ត់ចត់នៅក្នុងការបង្ហាត់បង្រៀនកូនសិស្ស ដូច្នេះរាល់សិស្សដែលបង្វឹកដោយភីណាត់ រមែងមានភាពលេចធ្លោនិងដើរបានយ៉ាងល្អ មិនសូវមានបញ្ហាធ្វើឱ្យលោកមានការព្រួយបារម្ភនោះឡើយ។

នៅក្នុងសប្ដាហ៍ទី១១នេះ បេក្ខជនទាំង៩រូបនៃកម្មវិធី Road 2th Star នឹងត្រូវប្រកួតប្រជែងគ្នាលើវិញ្ញាសាថតស្ពតពាណិជ្ជកម្មជាមួយ ហ្គេតប៊ី រ៉ូលអន ការពារលើស៧២ម៉ោង! តើបេក្ខជនរូបណានឹងក្លាយជាបេក្ខជន Top1 ទទួលបានផ្កាយពីកម្មវិធី?

