កាលពី​ថ្ងៃទី០៥ កក្កដា សាលាតម្រង់ទិសបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ ខេត្ដរតនគិរី បាន​ប្រកាស ស្វែងរកជំនួយ និងដៃគូរឧបត្ថម្ភ ដើម្បីកាំទ្រក្រុមចូលរួម​ប្រកួត​ពានរង្វាន់​ជម្រើស​ជើង​ឯក​យុវជន​អាយុ​ក្រោម១៨ឆ្នាំរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឆ្នាំ២០២៣-២០២៤ នាពេល​ដ៏ខ្លី​ឆាប់​ៗ​ខាង​មុខនេះ។

តាម​រយ:​សារ​បង្ហោះ​នៅលើ​ហ្វេស​បុក​ឈ្មោះ Ratana Soyotra បាន​សរសេរ​រៀបរាប់​ថា៖ «សេចក្តី​ប្រកាស ស្វែងរកជំនួយ និងដៃគូរឧបត្ថម្ភ សាលា​តម្រង់​ទិសបាល់​ទាត់យុវជន​អាយុ​ក្រោម១៨​ឆ្នាំ ខេត្ដរតនគិរី មានកិត្តិយស​សុំ​ជម្រាប​ដំណឹង​ដល់​ពុកម៉ែ បងប្អូន អ្នក​ស្នេហា​វិស័យ​កីឡាបាល់​ទាត់​ទាំង​អស់ ឲ្យបានជ្រាបថា ក្រុមរបស់យើង​ត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់​ជម្រើស​ជើង​ឯក​យុវជន​អាយុ​ក្រោម១៨ឆ្នាំរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឆ្នាំ២០២៣-២០២៤ នាពេល​ដ៏ខ្លី​ឆាប់​ៗ​ខាង​មុខនេះ»។

តាម​រយ:​សារ​បាន​បន្ថែម​ថា៖ «ដោយក្រុមយើងមានការខ្វះខាតថវិកា និង​សម្ភារៈ​ឯកសណ្ឋាន​សម្រាប់​ប្រកួត ដូច្នេះសូមបងប្អូនសប្បុរសជនមេត្តាជួយឧបត្ថម្ភថវិកាតាមទឹកចិត្តរបស់បងប្អូន ជា​ការចូលរួមចំណែកជួយអភិវឌ្ឍបាល់ទាត់យុវជនខេត្តរបស់យើង និងជាពីសេសសម្រាប់ក្រុមហ៊ុន អាជីវ​កម្ម​ផ្សេងៗ ដែលមានបំណងចង់ផ្សព្វផ្សាយបង្ហាញស្លាកយីហោ ឡូហ្កូរបស់ខ្លួន នៅ​លើ​អាវ​ប្រកួត និងរូបភាពសកម្មភាពប្រកួតរបស់យើង អាចទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ និង​តេ​លេ​ក្រាម៖086867676/ 0972001335»

https://t.me/troryorngmedia
Share.