ព្រះសីហនុ ៖   រថយន្តមួយគ្រឿង បានបុកជាមួយ ម៉ូតូកង់បីឥណ្ឌា ចំពីមុខពេញទំហឹង បណ្ដាលឱ្យក្រឡាប់បះជើង ហើយរងរបួសធ្ងន់បុរសម្នាក់ត្រូវបានប្រជុំទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង 8:50 នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ 2023នៅចំណុច ទល់មុខ ឆៃណាថោន ស្ថិតក្នុងសង្កាត់លេខ 4 ក្រុង និងខេត្តព្រះសីហនុ។

តាមប្រភពជុំវិញហេតុការណ៍បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា គេបានប្រទះឃើញរថយន្តម៉ាក TOYOTA PRIUSពណ៌សទឹកប្រាក់ ពាក់ផ្លាកលេខ ប.មានជយ 2C-1044 បើកបរដោយជនជាតិខ្មែរ ភេទប្រុស ចេញពីទិសដៅត្បូងទៅជើង មកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយ ម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 1N-3443 បើកបរដោយជនជាតិខ្មែរ ភេទប្រុស បើកមកពីរជើងទៅត្បូង ប្រច្រាសទើសគ្នា មកដល់ចំណុចខាងលើ ម៉ូតូកង់បីឥណ្ឌា បម្រុងនឹងបទក៏ត្រូវ រថយន្តបុកចំពីមុខពេញទំហឹងផ្នែកខាងមុខ បណ្ដាលឱ្យ ម្ចាស់ ម៉ូតូកង់បីឥណ្ឌា រោងរបួសធ្ងន់ បញ្ជូនទៅពេទ្យភ្លាមៗ ។ ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ភ្ញៀវជិះ ម៉ូតូកង់បីឥណ្ឌា របួសស្រាម្នាក់មានកាខូចខាតរថយន្តនិង ម៉ូតូកង់បីឥណ្ឌា យ៉ាងដំណាំ ។

ក្រោយពីមហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះសមត្ថកិច្ចចរាចរណ៍ ផ្លូវគោក មកដល់ជួយសម្រួលចរាចរណ៍ និងធ្វើកំណត់ហេតុដើម្បីយកវត្ថុតាមទាំងពីរ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំភាគីទាំងសងខាងទៅដោះស្រាយ និងបន្តនោះទេវិធីតាមផ្លូវច្បាប់ ៕

អត្ថបទ៖ ព្រះសីហនុ

Share.