ភ្នំពេញ ៖ រថភ្លើងដែលមានតែក្បាលម៉ាស៊ីន បានបេីកដល់ផ្លូវ ដែលមានសភាពងងឹតក៏បានជ្រុលទៅបុក ជាមួយ រថយន្តកាម័រីបាឡែនមួយគ្រឿង បេីកឆ្លងកាត់ផ្លូវរថភ្លើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកេីតឡើងកាលពីវេលាម៉ោង ១២និង១០នាទី រំលងអធ្រាត្រថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ត្រង់ ចំណុចត្រង់ ទល់មុខ ភោជនីយដ្ឋានហ្សឹម តាមបណ្ដោយ ផ្លូវបេតុង អមផ្លូវរថភ្លើង ភូមិចំការឪឡឹក សង្កាត់ កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីកបររថយន្ត មួយគ្រឿងម៉ាកកាម័រីបាឡែន ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ 2W-5337 ធ្វើដំណេីរតាមបណ្ដោយផ្លូវបេតុង អមផ្លូវរថភ្លើង ទិសដៅពីលិចទៅកេីត លុះដល់ចំណុចកេីតហេតុដោយផ្លូវមានសភាពងងឹតផង ហើយរថយន្ដបាន បត់ឆ្វេងឆ្លងផ្លូវរថភ្លើង ស្របពេលមានរថភ្លើងមួយគ្រឿងដែលមានតែក្បាលម៉ាស៊ីនមិនមានទូរខាងក្រោយបានបើកមកដល់ រួចជ្រុលទៅបុករថយន្តចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតទ្វារខាងក្រោយ ចំហៀងខាងស្ដាំ ។ ចំណែកឯរថភ្លើងមិនមានរងការខូចខាតអ្វីនោះទេ។

ក្រោយពេលកេីតហេតុដោយភាគីទាំងពីរមិនចង់មានរឿងរ៉ាវវែងឆ្ងាយក៏ព្រមបញ្ចប់រឿងនៅនិងកន្លែងកេីតហេតុដោយយករថយន្តនិងរថភ្លើងនោះទៅជួសជុលរៀងៗខ្លួន៕

អត្ថបទ៖ ត្រយងតូច

Share.