បន្ទាយមានជ័យ៖ សម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យបញ្ឈប់សកម្មការបោះត្រា លើប័ណ្ណព្រំដែនកម្ពុជា.ថៃ ចេញ.ចូលយកលុយពីប្រជាពលរដ្ឋជាអាជិវករទៀត ដែលវាជាសេខាងក្រៅ ត្រូវបញ្ឈប់ចាប់ពីពេលនេះតទៅ។

ក្រោយពីទទួលបានបទបញ្ជានេះហើយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមទាំងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣ម្សិលមិញនេះ បានចុះពិនិត្យ និងសាកសួរព័ត៌មានពីអាជីវករ ដែលរស់នៅទៅទីទាំងខាងលើ តាមបទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលលក់ដូរផ្សាររ៉ូងក្លឿប្រទេសថៃដែលចេញ.ចូលព្រឹកវិលល្ងាច។

លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ដែលថា ជាការណែនាំពីសម្តេចក្រឡាហម ស ខេង បានដាក់បទបញ្ជាឲ្យបញ្ឈប់សកម្មការបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា.ថៃចេញ.ចូលយកលុយ ដែលជាសេវាក្រៅ ត្រូវបញ្ឈប់ចាប់ពីពេលនេះតទៅ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋចេញ.ចូលទៅមកនិងអាជីវករលក់ដូរផ្សាររ៉ុងក្លឿប្រទេសថៃទៅមកបានដោយងាយនិងមិនចាំបាច់អស់ថវិការធ្វើអោយប៉ៈពាល់ដល់ចំណូលប្រជាពលរដ្ឋ។ ដូចនេះបងប្អូនពលរដ្ឋមិនចាំបាច់បង់លុយពេលចេញ-ចូលវិលល្ងាចទៀតនោះទេ។

តាមប្រជាពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនៅពេលពួកគាត់ចេញ-ចូលទៅលក់ដូរនៅផ្សាររ៉ូងក្លឿប្រទេសថៃ ត្រូវបានបង់លុយលើសេវ៉ាបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា.ថៃ ១លើកអស់៥០បាត បើគិតជាប្រាក់រៀលស្មើ៧.០០០រៀល ចំណែកកម្មករអូសរទេះវិញចេញ.ចូល១ថ្ងៃ៤ទៅ៥ជើង ដែលត្រូវចំណាយលុយអស់ពី ២០០ទៅ២៥០បាត ដែលធ្វើឪ្យពួកគាត់ត្រូវចំណាយលុយកាន់តែច្រើនក្នុងមួយថ្ងៃៗ។ ប៉ុន្តែនៅពេលបានឬថា សម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យបញ្ឈប់សកម្មការបោះត្រា យកលុយលើប័ណ្ណព្រំដែនកម្ពុជា.ថៃ ពេលចេញ-ចូលបែបនេះ ធ្វើឲ្យគាត់មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏សូមថ្លែងអំណគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេច ក្រឡាហោម ស ខេង ដែលតែងតែជួយដោះស្រាយរាល់ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលគ្រប់វេលា៕


អត្ថបទ៖ប៉ោយប៉ែត

