តព្រះសីហនុ÷ មនុស្សប្រុសស្រីចំនួនពីរនាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានរថយន្តព្រូស បើកបុកពេញទំហឹងកាលពីវេលាម៉ោង 10:10នាទីយប់ ថ្ងៃព្រហស្បតិ៍ ខែកក្កដា ឆ្នាំ 2023 នៅចំនុចនៅចំណុច ស្ថានីយប្រេង PTT ឃ្លាំងលើ ស្ថិតក្នុងភូមិមួយ សង្កាត់ដីមួយ ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពបឋមសមត្ថកិច្ចមូលដ្ឋានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើមានករណីចរាចរ ណ៍ ម៉ូតូជាមួយនឹងរថយន្ត បណ្ដាលឱ្យភាគីម៉ូតូ ឌុបគ្នា២នាក់ រងរបួសធ្ងន់ទាំងពីរ ដោយខាងស្រីបាក់ជើងនៅកន្លែង។
ប្រភពសមត្ថកិច្ចដដែលបានឲ្យដឹងបន្ថែមថា ដំបូងគេបានឃើញ រថយន្តមួយគ្រឿងម៉ាក TOYOTA Prius ពាក់ផ្លាកលេខ ភ្នំពេញ 2BL-4649 បើកបរដោយ ជនជាតិចិន ភេទស្រី បានបើកបញ្ច្រាសទិស ចេញពីត្បូង ទៅជើង បើកបរមិនបានប្រយ័ត្ន ក៏បុកម៉ូតូ ពេញមួយដំហឹងផ្នែកខាងមុខ ម៉ូតូម៉ូតូមួយគ្រឿងម៉ាក អាសង់ 018 ពាក់ផ្លាកលេខ ព្រះសីហនុ 1H-0746 រួមដំណើរមនុស្សពីរនាក់ ស្រីមួយ ប្រុសមួយបណ្ដាលឱ្យរងរបួសធ្ងន់ទាំងពីរ ដោយខាងស្រីបាក់ជើង។

រថយន្តបង្កក្រោយពីបានបុកម៉ូតូជនរងគ្រោះភ្លាម រថយន្ត ពុំបានចុះមើលទេ បន្តបើករត់ ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុដែលបានឃើញហេតុការណ៍ ក៏តាមស្ទាក់រថយន្ត រហូតដល់ដល់មុខសាលារៀនឃ្លាំងលើ ទើបរថយន្តឈប់និងបានឃាត់ទុកប្រគល់ជូនសមត្ថកិច្ចចរាចរណ៍ផ្លូវគោក។ ក្រោយកើតហេតុសមត្ថកិច្ចបាន យករថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តទៅតាមនីតិវិធី៕

អត្ថបទ៖ ព្រះសីហនុ

