បន្ទាយមានជ័យ៖ អធិការនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃប្រុស ស្រី៧នាក់ ដកហូតអាវុធខ្លី២ដើម និងគ្រឿងញៀន១៦ប្រភេទ បញ្ជូនបន្តទៅខេត្តស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់កាលពីថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣។


លោកវរសេនីឯកសៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ជនសង្ស័យដែលជាជនជាតិថៃចំនួន៧នាក់រួមមាន÷១.ឈ្មោះគីតធីជុង ស៊ុមប៊ុតភេទប្រុសអាយុ២៣ឆ្នាំ, ២.ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុសអាយុ២៦ឆ្នាំ ,៣.ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល ភេទប្រុសអាយុ២៧ឆ្នាំ ,៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុសអាយុ២៣ឆ្នាំ, ៥.ឈ្មោះ ភិរ៉ាផាត សៀកសាត ភេទប្រុសអាយុ២០ឆ្នាំ ,៦.ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុសអាយុ៣០ឆ្នាំ, ៧.ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រីអាយុ២៧ឆ្នាំជនជាតិទាំងនេះស្នាក់នៅក្រុងប៉ោយប៉ែត។


លោកបានបញ្ជាក់ថា កាលពីថ្ងៃទី ០៣ ខែកក្តដា ឆ្នាំ២០២៣នៅវេលាម៉ោង១១ថ្ងៃត្រង់នៅចំណុចភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត មានករណីផ្ទុះអាវុធមួយបានកើតឡើង ភ្លាមៗលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណរ៉េតព្រះរាជអាជ្ញាសាលាដំពូងខេត្តបន្ទាយមានជ័យ បានដឹកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានចុះបង្ក្រាបឃាត់ខ្លួនជាតិថៃបានចំនួន៧នាក់ ស្រី១នាក់ និងរឹបអូសដកហូតវត្ថុតាងគ្រឿងញៀន មានចំនួន១៦ប្រភេទ .អាវុធខ្លី២ដើម មាន២បង់២២គ្រាប់ ,សៀវភៅប៉ាស្ព័រ៤ក្បាល ,អត្តសញ្ញាណប័ណ្ណថៃ៣សន្លឹក.ទូរស័ព្ទដៃ១គ្រឿង។


ចប្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយជ័យដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.