សៀមរាប ៖ ករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះសាលាឆាន់នៅវត្តច័ន្ទបុប្ផារាម(ហៅវត្តថ្មី)ស្ថិតក្នុងភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះសាលាឆាន់នៅវត្តច័ន្ទបុប្ផារាម (ហៅវត្តថ្មី) ដែលមានទំហំ បណ្តោយ ២៤ម៉ែត្រ ទទឹង ១៦ម៉ែត្រ កំពស់ ១៦ម៉ែត្រ សាងសង់អំពីថ្មក្រោម ដំបូលឈើប្រក់ក្បឿង ដែលស្ថិតក្នុងភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ បណ្តាលឲ្យខូចខាត ឆេះដំបូលឈើប្រក់ក្បឿងទំហំ ១៦០ម៉ែត្រការ៉េ, ជញ្ជាំងឥដ្ឋទំហំ ៣២ម៉ែត្រការ៉េ និងគ្រឿងសក្ការបូជា ដែលបណ្តាលមកពីមូលហេតុ ទុស្សេខ្សែភ្លើង ។

ករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះទៅពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕

អត្ថបទ៖ចតុមុខ

