ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគឿងប្រហែល៥០នាក់បាន ចុះកាប់ក្មេងស្ទាវមួយក្រុមមានម៉ូតូ៤គ្រឿងមានគ្នា១០នាក់ បណ្ដាលឱ្យរងរបួស ស្រាលពីរនាក់នឹងខូចខាតម៉ូតូអស់ចំនួន៣គ្រឿងហើយកាប់យកស្លាកលេខទៅបាត់ កាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចក្លឹប DOT តាម បណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយពួកគាត់មានគ្នា១០នាក់ជិះម៉ូត៤គ្រឿងបានបែកកង់ម៉ូតូហើយក៏ឈប់ប៉ះកង់នៅជិតចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រហែល៥០នាក់ តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតមកលិច ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏ជិះហួសបន្តិចហើយក៏ត្រឡប់ក្រោយមកវិញហើយឈប់ម៉ូតូចុះយកតាំងតោ ដាវដេញកាប់ពួកគេរបួស២នាក់ ហើយភ័យរត់ចោលម៉ូតូ ភ្លាមៗក្មេងស្ទាវទាំងនោះបានកាប់ម៉ូតូឲ្យខូចខាតចំនួន៣គ្រឿង និងកាប់យកស្លាកលេខម៉ូតូ១គ្រឿងយកទៅបាត់ ។

ក្រោយកើតហេតុក្រុមក្មេងស្ទាវដែលរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ហើយបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់អស់ទៅ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.