ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ បេីករថយន្តសេរីទំនើប ម៉ាក BMW មកបុកពីក្រោយរ៉ឺម៉កដឹកសាច់គោ បណ្តាលអោយចាក់សាច់គោ រាយប៉ាយពេញផ្លូវ នឹងបណ្តាលអោយធ្វើដំណើរ រងរបួស៣នាក់ កាលនៅវេលាម៉ោង ០១:៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីទីតាំង កន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសជនជាតិ២នាក់ បេីករថយន្តសេរីទំនើប ម៉ាក BMW X5 ពណ៌សរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT- 8055 ដែលបេីកបរទិសដៅពីជេីងមកត្បូង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏ជ្រុលទៅបុក រម៉កដឹកសាច់គោ ដែលកំពុងរង់ចាំស្តុប ពីក្រោយ បណ្តាលអោយ សាច់គោ នៅលេីរម៉ក ចាក់ រាយប៉ាយពេញផ្លូវ នឹង បណ្តាលអោយ មានអ្នករងរបួស ៣នាក់ ត្រូវបាន រថយន្ត ឃ្លីនិកឯកជនមក ដឹកបញ្ចូនទៅ សង្រ្គោះ ផងដែរ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ផ្លូវគោក នៃ អធិដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះមកដល់ បានអោយភាគី ទាំងសងខាងធ្វេីការ ចរចារដោះស្រាយ គ្នា ដោយម្ចាស់ រម៉ក បានទាមទារ សំណង 1300$ ចំណែកឯងភាគី ខាងរថយន្តបង្ក ក៏ព្រម សងសំណង បញ្ចប់រឿង នៅនឹងកន្លែងកេីតហេតុ៕

អត្ថបទ៖ វិច្ឆិកា

