ភ្នំពេញ ៖ គ្រឿងញៀនជាង ១០០គីឡូ ត្រូវ បានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដកហូតពីរថយន្តមួយគ្រឿង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ (ឡាវ 3777) បានបើកបុកឃឿនផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតទៅមុខមិនរួច លុះដល់ម៉ោងជាង១ រំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែង រួចស្ទូចឡានមកដល់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយកម្លាំងជំនាញបានធ្វើការឆែកឆេរ ស្រាប់តែឃើញកញ្ចប់ថងតែជាច្រើន។

ដោយមានការសង្ស័យសម្ថកិច្ចបានពិនិត្យស្រាវជ្រាវនៅខាងក្នុង ទើបដឹងថាជាគ្រឿងញៀនចំនួន ១០៣កញ្ចប់ ស្មើនឹង១០៣គីឡូក្រាម ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕


អត្ថបទ៖ចតុមុខ

