
ក្រោយបញ្ចប់សប្តាហ៍ទី១០ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ខេត្ត (Hun Sen Cup) ក្រុមទាំងអស់ទាត់បញ្ចូលទីគ្នាទៅវិញទៅមក ១៦៧គ្រាប់ ក្នុងនោះក្រុមខេត្តត្បូងឃ្មុំ ឡើងឈរកំពូលតារាងជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ១៦គ្រាប់ ស្មើគ្នាជាមួយ អយក កំពង់ឆ្នាំង ។
ក្រុមឈរកំពូលតារាង បណ្ដោះអាសន្នមាន៖ ភ្នំពេញហ្គាឡាក់ស៊ី លេងបាន ៤ប្រកួត ពូល ក មាន ៨ពិន្ទុ, ខេត្តត្បូងឃ្មុំ លេងបាន ៥ប្រកួត ពូល ខ មាន ១៥ពិន្ទុ, ឈើតុំ ពោធិ៍សាត់ លេងបាន ៤ប្រកួត ពូល គ មាន ៩ពិន្ទុ និង ខេត្តកំពង់ធំ លេងបាន ៤ប្រកួត ពូល ឃ មាន ១២ពិន្ទុ។
មុនប្រកួតសប្ដាហ៍ថ្មី នៅថ្ងៃស្អែក មកចាប់អារម្មណ៍កំណត់ត្រាសំខាន់ៗមួយចំនួន ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី១០៖
- អយក ត្បូងឃ្មុំ អយក កំពង់ឆ្នាំង ជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ១៦គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ១៦៧គ្រាប់
- ក្រុមចំនួន ៣មិនទាន់ស្គាល់ពាក្យថាចាញ់ ឆ្លងកាត់សប្ដាហ៍ទី៩ មាន៖ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ
- កីឡាករ ស៊ំ ព្រហស្បតិ៍្តសិទ្ធ របស់កំពង់ធំ រក្សា Clean Sheets បាន ៣លើក ខណ: កីឡាករ ញ៉ែម ស្លែម៉ាន របស់ភ្នំពេញហ្គាឡាក់ស៊ី និងសំអាត រ៉ាវី ត្បូងឃ្មុំ បាន២លើក ក្នុងចំណោមសរុប ១៦លើក
- វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ប្រកួតបាន ៣លើក មានចំនួនអ្នកចូលទស្សនាផ្ទាល់ ៥៧៤៨នាក់ ខណ:ទីលានឈើតុំ ប្រកួតបាន ២លើកមានអ្នកចូលទស្សនាផ្ទាល់ច្រើនជាគេ ៣ ៧២០នាក់ ឆ្លងកាត់ ៤៤ប្រកួត មានអ្នកទស្សនាផ្ទាល់សរុប ២ ៧៨១០នាក់
- កីឡាករ ភឹម ចាន់វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី រកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ៦គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ១៦៧គ្រាប់
- សូហ្វីយ៉ាប៉ៃលិន បន្តតំណែងជាក្រុមដែលទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ១៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១៦០កាត
- ចូត វិច្ឆិកា របស់សូហ្វីយ៉ាប៉ៃលិន ជាកីឡាករតែម្នាក់ទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១៦០កាត
- អាជ្ញាកណ្ដាល ស៊ន រីហ្សែល ដឹកនាំបាន ២ប្រកួត ចាយកាតច្រើនជាងគេ ចំនួន ១៥កាត ក្រហម ១ ក្នុងចំណោមកាតសរុប ចំនួន ១៦០កាត
គួរបញ្ជាក់ថា ក្រុមខេត្តត្បូងឃ្មុំ និងកំពង់ឆ្នាំង កំពុងរក្សាតំណែងឈរកំពូលតារាងជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ១៥៦គ្រាប់ ដូចគ្នាតាមពីក្រោយដោយ ខេត្តស្វាយរៀង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ១៦៧គ្រាប់៕
តារាងចំណាត់ថ្នាក់ ក្រោយចប់សប្ដាហ៍ទី១០៖

កម្មវិធីប្រកួតបន្ត សប្ដាហ៍ទី១១៖


