ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ ដោយមាន៣២ក្រុមចូលរួម បែងចែកជា៨ពូល នៅលើ១០ទីលាន ក្នុងចំណោម៩ទីក្រុងផ្សេងគ្នា។

ពានរង្វាន់នេះគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ហើយខាងក្រោមនេះគឺជាក្រុមទាំង៣២ ដែលបែងចែកជា៨ពូល ខណ:ហ្វីលីពីន ស្ថិតនៅពូល A រីឯវៀតណាម ស្ថិតនៅពូល E៖

កម្មវិធីប្រកួតរបស់ក្រុមដែលស្ថិតនៅតំបន់អាស៊ាន៖

  • ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហ្វីលីពីន ប៉ះ ស្វីស នៅកីឡដ្ឋាន Forsyth Barr
  • ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ វៀតណាម ប៉ះអាមេរិក នៅកីឡដ្ឋាន Eden Park។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ មានអាយុកាល៣២ ខណ:សហរដ្ឋអាមេរិក ឈ្នះពាននេះច្រើនជាងគេសរុប ៤លើក រីឯអាល្លឺម៉ង់ ២លើក, ន័រវេស និងជប៉ុន ១លើកដូចគ្នា៕

Share.