
រកឃើញក្រុមដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-finals) ហើយ នៃពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ាន AFF U19 Women’s Championship 2023 បន្ទាប់ពីមានការប្រកួតជម្រុះក្នុងពូលចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែកក្កដា កន្លងទៅ ដោយក្រុមនារី វៀតណាម ជួបមីយ៉ាន់ម៉ា និងក្រុមនារីឥណ្ឌូនេស៊ី ជួបថៃ។
ដោយលែកសម្រាប់ក្រុមនារីកម្ពុជា អស់ឱកាសឡើវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានបាល់ទាត់នារីអាស៊ាន អាយុក្រោម ១៩ឆ្នាំ AFF U19 Women’s Championship 2023 ជាផ្លូវការ ក្រោយក្រុមនារីមីយ៉ាន់ម៉ា បានប្រកួតចាញ់ ក្រុមនារីថៃ ត្រឹម ១-០ នារាត្រីថ្ងៃទី១០ កក្កដា ដែលនាំឱ្យមីយ៉ាន់ម៉ា ឈរនៅលេខ២ ក្នុងពូល B រកបាន ៣ពិន្ទុដូចគ្នា ប៉ុន្តែនៅលើក្រុមនារីកម្ពុជា ដោយរបូតគ្រាប់បាល់តិចជាង។
ដោយសាពូល B និងបូល C មានតែ៣ក្រុម ក្រុមនារីកម្ពុជាមិនគិតលទ្ធផលជាមួយ ទីម័រខាងកើត ដូចនេះកម្ពុជា មាន ៣ពិន្ទុ ប៉ុន្តែខាតគ្រាប់បាល់ដល់ទៅ ៤គ្រាប់ (-៤គ្រាប់) ស្របពេលដែល មីយ៉ាន់ម៉ា មាន ៣ពិន្ទុដែរ ប៉ុន្តែមិនមានការខាតគ្រាប់បាល់ឡើយ (០គ្រាប់) និងម៉ាឡេស៊ី មាន ៣ពិន្ទុដូចគ្នា ប៉ុន្តែខាតគ្រាប់បាល់ដល់ទៅ ៥គ្រាប់ (-៥គ្រាប់) ដូច្នេះមីយ៉ាន់ម៉ា ជាក្រុមលេខ ២ល្អដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U19 Women’s Championship 2023៖
- ថ្ងៃទី១៣ កក្កដា៖ ក្រុមនារីវៀតណាម ប៉ះក្រុមនារីមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៣:៣០នារីរសៀល
- ថ្ងៃទី១៣ កក្កដា៖ ក្រុមនារីឥណ្ឌូនេស៊ី ប៉ះក្រុមនារីថៃ នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៧:៣០នារីរសៀល

បើទោះជាមិនបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ដោយ ក៏ក្រុមនារីកម្ពុជា ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រ ដែលអាចរកជ័យជម្នះបាន ២ប្រកួតជាប់ៗគ្នា ដោយពីមុនធ្លាប់បានចូលរួមក្នុងពានរង្វាន់ជើងឯកនារីប្រចាំតំបន់អាស៊ាននេះបាន ១លើកនៅឆ្នាំ២០២២ ដោយធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល។
គួរបញ្ជាកក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship នៅឆ្នាំ២០២៣នេះគឺជាលើកទី៣ហើយ ដោយនៅលើកទី១ ឆ្នាំ២០១៤ ក្រុមនារីថៃ ជាម្ចាស់ជើងឯក និងនៅឆ្នាំ២០២២ ក្រុមនារីអូស្រ្តាលី ជាម្ចាស់ជើងឯក។ ខណ:នៅឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕



