ពោធិ៍សាត់៖  ស្រ្តីម្នាក់ត្រូវ​ខ្សែភ្លើងឆក់បណ្ដាលស្លាប់ កាលពីវេលាម៉ោង ០៦និង១១នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកាន​ ខេត្តពោធិ៍សាត់​។

សពស្រ្តីរងគ្រោះមានឈ្មោះ ផេង​ ឃឿន​ ភេទស្រី អាយុ៧២​ឆ្នាំ​ ជនជាតិខ្មែរ​ ត្រូវបានឆក់ខ្សែភ្លើងដែលកូនតទៅដោតម៉ូទ័របូមទឹកនៅខាងក្រោយផ្ទះចំងាយប្រហែល១ម៉ែត្រ។

យោងតាមការបំភ្លឺរបស់សាក្សី និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ បានសន្និដ្ឋានបានថា សពជនរងគ្រោះពិតជាស្លាប់ បណ្តាលមកពី​ ឆក់ខ្សែភ្លើងដែលតម៉ូទ័របូមទឹកពិតប្រាកដមែន​ហើយ សពបានស្លាប់លើសពី០៤ម៉ោងទៅហើយ។ បច្ចុប្បន្នសពជនរងគ្រើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សង្គម

Share.