ភ្នំពេញ ៖ ហាងម៉ាស្សាមួយកន្លែងយុីហោ ណារី ម៉ាស្សា ដែលមានទីតាំងស្ថិតនៅបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការរាជធានីភ្នំពេញ រួមសហការជាមួយកម្លាំងនគរបាលមូដ្ឋាន អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះទៅបង្ក្រាប ពាក់ព័ន្ធទៅនឹងបង្កប់បម្រើសេវាផ្លូវភេទ ហើយប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីពិនិត្យ ស្រាវជ្រាវ ឃើញថាទីតាំងម៉ាស្សាខាងលើ លួចបង្កប់បម្រើសេវាផ្លូវភេទ ប្រព្រិត្តបទល្មើសសច្ចារកម្ម ទើបកម្លាំងការិតាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការរាជធានីភ្នំពេញ រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ អាជ្ញាធរសង្កាត់ ចុះទៅបង្ក្រាប ឃាត់ខ្លួនស្ត្រី៦នាក់ ក្នុងនោះម្ចាស់ផ្ទះ៣នាក់ ស្ត្រីម៉ាស្សាចំនួន៣នាក់ ។

ក្រោយពីឃាត់ខ្លួនស្ត្រីទាំង៦នាក់ សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕



អត្ថបទ៖តាតុងសែនជ័័យ

