ភ្នំពេញ÷ បុរសម្នាក់រងរបួសបែកចិញ្ចើមហូរឈាមស្រោចមុខ ក្រោយត្រូវបុរសពីរនាក់មិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពយកមួកការពារវាយពេលកំពុងជិញម៉ូតូ បណ្តាលឲ្យដួលទៅបុក រទេះលក់សាច់អាំងបែកខ្ទិច នៅតាមបណ្ដោយផ្លូវ១៩៨៦។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ខ្លួននឹងមិត្តភក្ដិផ្សេងទៀត បានចូលទៅហូបអីនៅហាងមួយកន្លែង ស្រាប់តែពេលត្រឡប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ដោយជិះគ្នាបីនាក់ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក យកមួកការពារវាយលើខ្លួនបណ្ដាលឲ្យដួលម៉ូតូទៅបុករទេះលក់សាច់អាំងបែកបាក់ខ្ទិច និងធ្វើឲ្យខ្លួនបែកចិញ្ចើមមួយចំហៀង ហូរឈាមស្រោចមុខ។ ចំណេកជនសង្ស័យក្រោយពីធ្វើសកម្មភាពវាយខ្លួនរួចហើយ បានដាក់មេផាយបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគីជនរងគ្រោះសងសំណងទៅភាគីអ្នកលក់សាច់អាច់ចំនួន៩០ដុល្លាថ្លៃបែកបាក់រទេះ ហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដនរគបាលសង្កាត់ភ្នំពេញថ្មី ដើម្បីស្វែងរកជនដៃដល់មកចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ ត្រយងតូច

